Connect with us

បាល់ទាត់អន្តរជាតិ

តុលាការ​សម្រេច​កាត់​ទោស​ឲ្យ Dani Alves ជាប់​ពន្ធនាគារ 4 ឆ្នាំ​កន្លះ

Published

on

ថ្ងៃនេះ​ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​​សវនាការ​ចុងក្រោយ​ទាក់ទង​នឹង​អតីត​ខ្សែការពារ​ស្តាំ​របស់​ក្លឹប Barcelona និង​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល Dani Alves ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ទៅ​លើ​នារី​វ័យ 23 ឆ្នាំ​ម្នាក់ នៅ​ក្នុង​បន្ទប់​ទឹក នៃ​ក្លឹប​រាត្រីមួយ​កន្លែង​កាល​ពី​ឆ្នាំ 2022។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 40 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល 4 ឆ្នាំ​កន្លះ និង​សង​ជម្ងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ 150 ពាន់​អឺរ៉ូ។ ក្រោយ​ពេល​ដែល​ទោសទាន់​ត្រូវ​បាន​ផុត​កំណត់ Dani Alves នឹង​ត្រូវ​បន្ត​គោរពតាម​បញ្ញត្តិ​នៃ​ការ​ដាក់​កំហិត​របស់​តុលាការ​រយៈពេល 9 ឆ្នាំ និង 6 ខែ បន្ថែម​ទៀត​ផង​ដែរ។

គួរ​ដឹង​ផង​ដែរ​ថា Dani Alves មាន​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ ដោយ​គាត់​បាន​លេង​ប្រកួត​សរុប​ទាំងអស់​រហូត​ដល់ 995 ប្រកួត ដោយ​ស៊ុតបញ្ចូលទី​បាន 69 គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន 199 ដង។ ក្នុង​អំឡុង​ពេល​លេង​នៅ Barcelona គាត់​បាន​ឈ្នះពាន UEFA Champions League 3 ដង និង​បាន​ឈ្នះ​ពាន​លីគ​កំពូល​របស់​អេស្ប៉ាញ 6 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២