Connect with us

បាល់ទាត់អន្តរជាតិ

វៀតណាម​ឈ្នះមេដាយ​មាស​​ស៊ីហ្គេម ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស ក្រោយ​បំបាក់​ក្រុម​ជម្រើស​ជាតិ​ថៃ 1-0

Published

on

ក្រុមជម្រើស​ជាតិ U23 វៀតណាម បាន​ធ្វើ​ការ​ប្រកួត​ជា​មួយ U23 ថៃ ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ចង់​ឃើញ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ រឺ Sea Games លើក​ទី 31 ដែល​ការ​ប្រកួត​បាន​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋានជាតិ My Dinh ក្នុង​ទីក្រុង​ហាណូយ។

ជា​លទ្ធផល ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ថៃ ក្នុង​លទ្ធផល 1 ទល់នឹង 0 តាម​រយៈការ​តែត​មួយ​គ្រាប់​ចុងតង់​ទី 2 របស់​កីឡាករ​ពាក់​ស្លាក​លេខ 17។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​ថៃ គឺ​ជា​ក្រុម​ដែល​ស្ថិត​ក្នុង​ពូល​ជា​មួយ​កម្ពុជា​ដែរ ហើយ​បាន​យក​ឈ្នះ​ក្រុម​ជា​ច្រើន និង​ចុងក្រោយ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23 ឥណ្ឌូនេស៊ី ដែល​មក​ពី​ពូល​ផ្សេង ក្នុង​លទ្ធផល 1-0 នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត កាល​ពី​ថ្ងៃ​ទី 19 សប្ដាហ៍​នេះ។

ដោយ​ឡែក​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម បាន​ប្រកួត​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ក្នុង​លទ្ធផល 1-0 ដូចគ្នា ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​បំផុត​មួយ ដោយ​គ្រាប់​បាល់​កើត​ឡើង​នៅ​ក្នុង​ម៉ោង​បន្ថែម 15 នាទី​ពីរ​ដង គឺ​នៅ​​​នាទី​ទី 111។

ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​នេះ​ដែរ ក្រុម​ជម្រើស​ជាតិ U23 វៀតណាម​ហាក់​ដូច​ជា​មាន​ប្រៀប​ជាង ព្រោះ​ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ថៃ U23 មិន​មែន​ជា​ក្រុម​អន់​ឡើយ ព្រោះ​ពួក​គេ​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព​ជា​ច្រើន និង​ពិសេស​ជា​កីឡាករ​កូន​កាត់ ដែល​មាន​កាយ​សម្បទារ​អំណោយ​ផល បូក​រួម​ទាំង​បច្ចេកទេស​លេង​បាល់​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ទៀត​ផង។ យ៉ាង​ណា​ក្ដី វៀតណាម​ព្យាយាម​លេង​ការពារ​ច្រើន និង​ឆ្មក់​ឱកាស​ម្ដង​ម្កាល ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ថៃ គ្រប់​គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២