បាល់ទាត់អន្តរជាតិ
Manchester City លើកពាន Premier League ដោយមានពិន្ទុលើស Liverpool ត្រឹមតែមួយពិន្ទុប៉ុណ្ណោះ

ក្លឹបមេឃខៀវ Manchester City បានឈ្នះពាន Premier League ពីររដូវកាលជាប់គ្នា ដោយនៅរដូវកាលនេះ ពួកគេលើកពានដោយមានពិន្ទុឈ្នះលើក្រុមលេខពីរ Liverpool ត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។
ក្រុមរបស់លោក Pep Guardiola បានធ្វើឲ្យអ្នកគាំទ្រភ័យបុកពោះមិនស្ទើរឡើយ ដោយពួកគេបានបណ្ដោយឲ្យក្រុមភ្ញៀវ Aston Villa ស៊ុត 2 គ្រាប់នាំមុខមុន។ ហើយលទ្ធផល 2-0 នេះ នៅបន្តរហូតសល់ត្រឹមតែ 21 នាទីប៉ុណ្ណោះ មុនការប្រកួតត្រូវបញ្ចប់។
ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ក្លឹបមេឃខៀវ Manchester City បានស៊ុតបញ្ចូលទីបីគ្រាប់ក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ តាមរយៈការស៊ុតបញ្ចូលទីពីចម្ងាយរបស់ Rodri និងពីរគ្រាប់ពីខ្សែបម្រើ Ilkay Gundogan។ ជ័យជម្នះ 3-2 បានធ្វើឲ្យ Man City ក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: Metro