Connect with us

បាល់ទាត់អន្តរជាតិ

Ederson នឹង​ខកខាន​ការ​ប្រកួត​សំខាន់ៗ 2 នៅ​ក្នុង​ខែ​នេះ ដោយ​សារ​របួស

Published

on

អ្នកចាំទី Ederson Moraes របស់​ក្លឹប​មេឃខៀវ Manchester City នឹង​ខកខាន​ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង​ក្លឹប​កាំភ្លើងធំ Arsenal ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ អវត្តមាន​ពី​ការ​ប្រកួត​ដោយ​សារ​តែ​របួស​ភ្លៅ ខណៈ​ដែល​គាត់​ត្រូវ​សម្រាក​ព្យាបាល​របួស​រយៈពេល​ប្រហែល 1 ខែ។

កីឡាករ​វ័យ 30 ឆ្នាំ​​រូបនេះ​បាន​រងរបួស ពេល​ដែល​គាត់​ធ្វើ​ឲ្យ​មាន​កំហុស​បាល់​ប៉េណាល់ទី ​អំឡុង​ពេល Man City ប្រកួត​ស្មើ 1-1 នៅ​ទឹក​ដី​របស់​ក្លឹប​ហង្សក្រហម Liverpool កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ Ederson Moraes បាន​ព្យាយាម​រត់​ទៅ​យក​ជើង​រារាំង​ដំណើរ​របស់ Darwin Nunez ហើយ​ជា​លទ្ធផល គាត់​ក៏​រងរបួស និង​ត្រូវ​បាន​អាជ្ញា​កណ្ដាល​ពិន័យ​ប៉េណាល់​ទី​ទៀត​ផង។

បច្ចុប្បន្ន Arsenal គឺ​ជា​ក្រុម​ដែល​កាន់​កាប់​តំណែង​កំពូល​តារាង​នៅ Premier League ពី​លើ​ក្រុម​លេខ 2 Liverpool និង​លេខ 3 Man City ប៉ុន្តែ​ពិន្ទុ​របស់​ក្រុម​ទាំង 3 នេះ​មិន​ដាច់​ពី​គ្នា​ប៉ុន្មាន​ឡើយ។ កាំភ្លើង​ធំ នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះ Man City នៅ​ថ្ងៃ​ទី 31 ខែ​មីនា​ខាង​មុខ​នេះ។ ដូច្នេះ​ហើយ Ederson នឹង​ខកខាន​ការ​ប្រកួត​នោះ រួម​ទាំង​ខកខាន​មិន​បាន​លេង​នៅ FA Cup វគ្គ 8 ក្រុម​ចុង​ក្រោយ ចុង​សប្ដាហ៍​នេះ​ទល់​នឹង Newcastle ផង​ដែរ។ Man City នឹង​ប្រើប្រាស់​អ្នកចាំទី​ដៃទី 2 របស់​ពួក​គេ​គឺ​កីឡាករ Stefan Ortega។

ប្រភព: Thehindu

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២