បាល់ទាត់អន្តរជាតិ
Dumfries កំពុងចាប់អារម្មណ៍ក្នុងការផ្ទេរមកចូលរួមជាមួយ Man United
កីឡាករសញ្ជាតិហូឡង់ Denzel Dumfries ត្រូវបានគេដឹងថា កំពុងមានចំណាប់អារម្មណ៍ ក្នុងការចង់ចាកចេញពីទឹកដីអ៊ីតាលី ដើម្បីផ្ទេរមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។ បន្ថែមលើសពីនេះទៀត ការចរចាបន្តកុងត្រាថ្មីរបស់ Dumfries ជាមួយក្លឹបរបស់ខ្លួន Inter Milan ក៏កំពុងជាប់គាំងផងដែរ។
យោងតាមកាសែត Gazzetta dello Sport បានឲ្យដឹងថា ខ្សែការពារ Denzel Dumfries ទំនងជាមិនបន្តកុងត្រារបស់គាត់ជាមួយ Inter Milan នោះទេ។ កីឡាករឆ្នើមរូបនេះ អាចនឹងចាកចេញពី San Siro មុនពេលនៃការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ 2024-2025។
ជាការពិតណាស់ប្រសិនបើ កីឡាករវ័យ 28 រូបនេះ មិនអាចបន្តកុងត្រាថ្មីបានទេ Inter Milan នឹងត្រូវព្យាយាមលក់គេចេញឲ្យបាននារដូវក្ដៅខាងមុខ។ កុងត្រាបច្ចុប្បន្នរបស់ Dumfries នឹងត្រូវផុតកំណត់នៅឆ្នាំ 2025 ដែលមានន័យថា គេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្ដៅឆ្នាំក្រោយ។
ប្រភព: Sportsmole