បាល់ទាត់អន្តរជាតិ
Tottenham Hotspur កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធ Richarlison

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេដឹងថា កំពុងត្រៀមបញ្ចេញកីឡាករមួយចំនួនរបស់ពួកគេនាចុងបញ្ចប់នៃរដូវកាលនេះ។ មាន់ខ្នាយមាសប្រហែលជាមិនអាចប្រជែងយកកៅអី UEFA Champions League សម្រាប់រដូវកាលក្រោយបាននោះទេ ខណៈដែលបច្ចុប្បន្នគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 5 ដែលចាញ់ Aston Villa ជាក្រុមលេខ 4 រហូតដល់ 7 ពិន្ទុ។
យោងតាមសេចក្ដីរាយការណ៍របស់ The Times បានឲ្យដឹងថា ក្រុមរបស់លោក Ange Postecoglou បានកំណត់ឈ្មោះកីឡាករ 2 រូបរួចហើយ ដែលពួកគេនឹងលក់នារដូវក្ដៅនេះ ដែលកីឡាករនោះគឺ ខ្សែប្រយុទ្ធកណ្ដាល Richarlison និងខ្សែបម្រើ Yves Bissouma។
ប្រសិនបើក្លឹបទទួលបានសំណើរដ៏សមរម្យ Tottenham Hotspur នឹងយល់ព្រមចែកផ្លូវគ្នាជាមួយកីឡាករទាំង 2 រូបនោះ។ ការលក់ចេញនូវកីឡាកររបស់ខ្លួននារដូវក្ដៅនេះ ក៏បានផ្ដល់គុណសម្បត្តិដល់ក្លឹបរបស់ខ្លួនផងដែរ ដោយ Tottenham Hotspur អាចរក្សាបាននូវតុល្យភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនកាន់តែល្អប្រសើរ។
ប្រភព: Dailysports