Connect with us

បាល់ទាត់អន្តរជាតិ

UEFA ដាក់​ពិន័យ​លើ​អ្នក​គាំទ្រ Bayern Munich មិន​ឲ្យ​ចូល​ទស្សនា​ការ​ប្រកួត​វគ្គ 8 ក្រុម​ចុង​ក្រោយ​នៅ​ទឹកដី Arsenal

Published

on

សហភាព​នៃ​សហព័ន្ធ​បាល់ទាត់ UEFA បាន​ដាក់​បម្រាម​លើ​អ្នក​គាំទ្រ​របស់​ក្លឹប Bayern Munich ដោយ​សារ​មូលហេតុ​កើត​ចេញ​ពី​ឧប្បត្តិហេតុ​មួយ​កំឡុង​ពេល​នៃ​ការ​ប្រកួត​របស់ Bayern Munich ដែល​យក​ឈ្នះ​ទៅ​លើ Lazio ក្នុង​លទ្ធផល 3-0 ក្នុង​វគ្គ 16 ក្រុម​ចុង​ក្រោយ​ជើង​ទី 2 នៃ​ក្របខ័ណ្ឌ UEFA Champions League ដែល​អ្នកគាំទ្រ​ក្លឹប​អាឡឺម៉ង់​មួយ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​គប់​កាំជ្រួច​ទៅ​លើ​ទីលាន។

យ៉ាង​ណា​មិញ​អាកប្បកិរិយា រឺ​ទង្វើ​នេះ​បាន​បំពាន​លើ​បទប្បញ្ញត្តិ​របស់ UEFA ហើយ​បណ្តាល​ឲ្យ​មាន​ការ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ទស្សនា​ការ​​ប្រកួត​ចំនួន 1 ទៅ​លើ​អ្នកគាំទ្រ Bayern Munich ដែល​ប្រកួត​នោះ​ជា​ការ​ប្រកួត​ក្រៅដី​ដែល​ពួក​គេ​ត្រូវ​លេង​នៅ​ទឹកដី Emirates របស់ Arsenal។ ដោយ​ឡែក​ពេល​នេះ Bayern Munich បាន​ទទួល​យក​ការ​ដាក់​ទណ្ឌកម្ម​របស់ UEFA ហើយ និង​មិន​​ប្តឹង​ឧទ្ធរណ៍​ដើម្បី​តវ៉ា​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ទេ។

គួរ​រំលឹក​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Bayern Munich ប្រឈម​មុខ​នឹង​ការ​ពិន័យ​ពី UEFA ដោយសារ​តែ​អាកប្បកិរិយា​របស់​អ្នកគាំទ្រ​របស់​ពួកគេ។ មុន​ការ​ប្រកួត អ្នក​គាំទ្រ Bayern Munich ក៏​បាន​បាញ់​កាំជ្រួច​ក្នុង​អំឡុង​ពេល​ប្រកួត​វគ្គ​ចែក​ពូល​របស់​ពួកគេ​ជាមួយ​នឹង Copenhagen ផង​ដែរ ដោយ​ពេល​នោះ​នាំ​ឲ្យ​មាន​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន 40,000 អឺរ៉ូ និង​ជាប់​បម្រាម​អ្នកគាំទ្រ​មិន​ឲ្យ​ចូលរួម​ទស្សនា​ការ​ប្រកួត​ក្រៅដី​ទៀត​ផង។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២