បាល់ទាត់អន្តរជាតិ
Dani Alves អាចនឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា អតីតខ្សែការពាររបស់ក្លឹប Barcelona, PSG និង Juventus គឺកីឡាករ Dani Alves អាចនឹងត្រូវបានដោះលែងពីពន្ធនាគារជាបណ្ដោះអាសន្ន ដែលបានឃុំខ្លួនគាត់ពីបទរំលោភសេពសន្ថវៈកាលពីពេលកន្លងទៅ។
យ៉ាងណាមិញ ខ្សែការពាររូបនេះ ត្រូវបានគេកាត់ទោសឲ្យជាប់គុក 4 ឆ្នាំកន្លះពីអង្គតុលាការជាផ្លូវការណ៍ កាលពីប៉ុន្មានសប្ដាហ៍មុន ខណៈដែល Dani Alves ត្រូវបានរងការចោទប្រកាន់ កាលពីចុងឆ្នាំ 2022 បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា សវនាការលើសំណើរសុំដោះលែង Dani Alves បណ្តោះអាសន្ន កំពុងរង់ចាំការអនុវត្តនៅថ្ងៃអង្គារ ទី 19 ខែមីនា ខាងមុខ ហើយប្រសិនបើអ្វីៗដំណើរការទៅដោយរលូនដូចការរំពឹងទុកនោះ កីឡាករវ័យ 40 ឆ្នាំរូបនេះនឹងអាចមានសេរីភាពដោយនៅក្រៅឃុំបាន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត