បាល់ទាត់អន្តរជាតិ
Philipp Lahm ទស្សន៍ទាយក្រុមដែលនឹងឈ្នះពាន Euro ឆ្នាំនេះ!!!
អតីតកាពីតែនក្រុមនៃក្រុមជម្រើសជាតិអាឡឺម៉ង់ Philipp Lahm ថ្មីៗនេះបានបង្ហាញពីទស្សនៈនៃការយល់ឃើញផ្ទាល់ខ្លួនអំពីបេក្ខភាពដែលអាចឈ្នះពាន Euro សម្រាប់ឆ្នាំ 2024។ យ៉ាងណាមិញ បុរសវ័យ 40 ឆ្នាំរូបនេះ បានចាត់ទុកក្រុមមាន់គកបារាំងថាជាក្រុមដែលមានភាគរយខ្ពស់បំផុត ក្នុងការឈ្នះពានដ៏ធំប្រចាំតំបន់អឺរ៉ុបឆ្នាំនេះ។
សូមរំលឹកផងដែរថា បារាំងនឹងលេងក្នុងពូល D ដែលក្នុងពូលនោះពួកគេនឹងជួបជាមួយហូឡង់, អូទ្រីស និងប៉ូឡូញ។ ដោយឡែកសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ដែលជាក្រុមនៃប្រទេសកំណើតរបស់ Philipp Lahm ស្ថិតនៅក្នុងពូល A ដែលក្នុងនោះមាន ស្កុតឡែន, ហុងគ្រី និងស្វីស។
សម្រាប់ព្រឹត្តិការណ៍នៃការប្រកួត Euro 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 14 ខែមិថុនា ដល់ថ្ងៃទី 14 ខែកក្កដា ក្នុងប្រទេសអាឡឺម៉ង់។ ក្នុងសម្ដីរបស់ Philipp Lahm ដែលដកស្រង់ដោយ L’Equipe បាននិយាយថា៖ “តើប្រទេសណាដែលខ្ញុំគិតថា មានអាទិភាពខ្ពស់? គឺប្រទេសបារាំង។ វាជារឿងសាមញ្ញ ពួកគេមានកីឡាករ 40 នាក់ដែលសុទ្ធតែមានទេពកោសល្យ”។
ប្រភព: Telecomasia