Connect with us

បាល់ទាត់អន្តរជាតិ

ធ្លាក់​តម្លៃ​ខ្លួន​មក​ត្រឹម 30 លាន​អឺរ៉ូ ប៉ុន្តែ Lionel Messi នៅ​តែ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​នៅ​លីគ​អាមេរិក

Published

on

គេហទំព័រ​ដ៏​ល្បី​ឈ្មោះ Transfermarkt បាន​ធ្វើ​ការ​អាប់ដេត​ចុង​ក្រោយ​ទាក់ទង​នឹង​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​ឆ្នើម Lionel Messi។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​របស់​ក្លឹប Inter Miami រូប​នេះ បាន​បន្ត​ធ្លាក់​តម្លៃ​ខ្លួន​បន្ថែម​មួយ​កម្រិត​ទៀត បើ​ប្រៀប​ធៀប​ទៅ​នឹង​តម្លៃ​ខ្លួន​របស់​គាត់​កាល​ពី​មួយ​រយៈមុន។

ខ្សែ​ប្រយុទ្ធ​ដែល​ជា​ម្ចាស់​ជើង​ឯក World Cup និង​ជា​អ្នក​ឈ្នះ Ballon d’Or 8 សម័យ​កាល Lionel Messi បាន​ផ្លាស់​ទៅ​លេង​នៅ​សហរដ្ឋអាមេរិក​ក្នុង​រដូវក្តៅ​ឆ្នាំ 2023 ហើយ​មិន​យូរ​ប៉ុន្មាន គាត់ក៏​បាន​ជួយ​ក្លឹប Inter Miami របស់​ខ្លួន​ឲ្យ​​ឈ្នះពាន League Cup ជា​លើក​ដំបូង។

យ៉ាង​ណា​មិញ មុន​ពេល​នៃ​ស្ថិតិ​អាប់ដេត​ចុង​ក្រោយ Messi មាន​តម្លៃ​ខ្លួន 35 លានអឺរ៉ូ ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន​ផ្លាស់​មក​សល់​ត្រឹម​តែ 30 លាន​អឺរ៉ូ​ប៉ុណ្ណោះ សម្រាប់​ការ​អាប់ដេត​ចុង​ក្រោយ។ ថ្វី​ត្បិត​តែ​តម្លៃ​ខ្លួន​របស់ Messi ធ្លាក់​មក​ត្រឹមនេះ​ក៏​ដោយ គាត់​នៅ​តែ​ជា​កីឡាករ​ថ្លៃ​បំផុត​ប្រចាំ​លីគ​អាមេរិក MLS ដែរ ដោយ​នាំ​មុខ​មិត្ត​រួម​សញ្ជាតិ​អាហ្សង់ទីន​របស់​គាត់ Thiago Almada របស់​ក្លឹប Atlanta United ដែល​មាន​តម្លៃ​ខ្លួន 27 លាន​អឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២