បាល់ទាត់អន្តរជាតិ
Real Madrid ចាប់អារម្មណ៍ និងកំពុងពិចារណាចុះហត្ថលេខាលើ Florian Wirtz
ក្លឹប Bayer Leverkusen កំពុងត្រៀមខ្លួនក្លាយជាម្ចាស់ពានជើងឯកលីគកំពូលអាឡឺម៉ង់ Bundesliga នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ ពួកគេក៏កំពុងប្រឈមនឹងការបាត់បង់កីឡាករដែលមានទេពកោសល្យមួយចំនួនរបស់ក្លឹបផងដែរនាចុងបញ្ចប់នៃរដូវកាលខាងមុខ។
ក្នុងចំណោមកីឡាករមួយចំនួនដែលមានទម្រង់លេងលេចធ្លោររបស់ Bayer Leverkusen កំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍។ ជាក់ស្ដែងពេលនេះ ខ្សែប្រយុទ្ធ Florian Wirtz កំពុងត្រូវបានក្លឹបយក្សអេស្ប៉ាញ Real Madrid ចង់បាន។ នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្លឹប Bayern Munich ដែលធ្លាប់ចង់បាន Florian Wirtz ដែរនោះ បានបាត់បង់ឱកាសនៃការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះហើយ។
ផ្ទុយមកវិញ ស្របពេលជាមួយគ្នានោះដែររបាយការណ៍ពី Relevo បានឲ្យដឹងថា ក្លឹប Real Madrid កំពុងចាប់អារម្មណ៍ចង់បាន Florian Wirtz។ ដោយឡែកក្លឹប Real Madrid បានចាត់ទុក Florian Wirtz ថាជាកីឡាករមានទេពកោសល្យដែលសមនឹងទម្រង់របស់ខ្លួន ប៉ុន្តែគាត់មិនអាចប្រើក្នុងតួនាទីនៅតំបន់បម្រើប្រយុទ្ធរបស់ Jude Bellingham និង Rodrigo នោះឡើយ។
ប្រភព: Dailysports