បាល់ទាត់អន្តរជាតិ
Messi វិលត្រឡប់ចូលទីលានហ្វឹកហាត់វិញ មុនការប្រកួតថ្ងៃស្អែកមកដល់
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Inter Miami របស់ខ្លួនវិញហើយ បន្ទាប់ពីសម្រាកអស់មួយរយៈពេលធំ ដោយសាររបួស។ គេបានឃើញ Messi មកហ្វឹកហាត់កាលពីថ្ងៃអង្គារ ទី 2 ខែមេសា កាលពីម្សិលមិញនេះ។
គួររំលឹកផងដែរថា ដោយសារតែរបួសសាច់ដុំ Messi បានខកខានការប្រកួតចុងក្រោយចំនួន 4 ប្រកួត សម្រាប់ក្លឹប Inter Miami របស់គាត់។ លើសពីនេះទៀត Messi ក៏បានខាកខានមិនបានលេង 2 ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។
ក្នុងរដូវកាលនេះម្ចាស់ពាន Ballon d’Or 8 សម័យកាល Lionel Messi បានលេង 5 ប្រកួតឲ្យ Inter Miami ក្នុងការប្រកួតផ្លូវការណ៍របស់ក្លឹប ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង។ នៅថ្ងៃព្រហស្បតិ៍ទី 4 ស្អែកនេះ Inter Miami នឹងប្រកួតជើងទី 1 វគ្គ 8 ក្រុមចុងក្រោយ នៃក្របខណ្ឌ CONCACAF Champions Cup ទល់នឹងក្លឹប Monterrey។
ប្រភព: Dailysports