បាល់ទាត់អន្តរជាតិ
Lacazette អាចនឹងចាកចេញទៅលេងនៅអារ៉ាប៊ីសាអូឌីត ចុងបញ្ចប់នៃរដូវកាលនេះ!!!
ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេដឹងថា កំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Alexandre Lacazette របស់ Lyon។ យោងតាមប្រភពពីលោក Nicolo Schira បានឲ្យដឹងថា មានក្លឹបជាច្រើននៅ Saudi Pro League បានទាក់ទងមកអ្នកតំណាងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។
ទោះជាយ៉ាងណា ក្លឹបដែលទាក់ទងចង់បាន Lacazette មិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនោះឡើយ។ គេបានដឹងថា Lyon នឹងបើកចិត្តលក់ Lacazette ខណៈដែលកុងត្រារបស់គេជាមួយក្លឹបនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2025។ ពួកគេមិនចង់បាត់បង់ខ្សែប្រយុទ្ធវ័យ 32 ឆ្នាំរូបនេះដោយទទេរៗនោះទេ ដូច្នេះ Lyon ត្រូវតែបង្ខំចិត្តគិតគូលក់គាត់ឲ្យបានមុនកុងត្រាផុតកំណត់។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធ Alexandre Lacazette ធ្លាប់លេងឲ្យ Lyon តាំងពីនៅឈុតយុវជន មុនពេលចាកចេញទៅ Arsenal ក្នុងឆ្នាំ 2017។ គាត់គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេទី 2 ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Lyon ផងដែរ ដោយមានស្ថិតិគ្រាប់បាល់ 176 គ្រាប់ ក្នុងការបង្ហាញខ្លួន 341 ប្រកួត។ ក្នុងរដូវកាលនេះ Lacazette ស៊ុតបាន 16 គ្រាប់ ក្នុងការបង្ហាញខ្លួន 27 ប្រកួត។
ប្រភព: Dailysports