Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​លក់​ខ្សែ​ប្រយុទ្ធ​ស្លាប Brahim Diaz

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Brahim Diaz របស់​ក្លឹប Real Madrid កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​កំពូលៗ​ជា​ច្រើន។ បើ​ទោះ​បី​ជា គាត់​មិន​មែន​ជា​ជម្រើស​ដំបូង រឺ​ជា​កីឡាករ​សំខាន់​របស់​ក្លឹប​ប៉ុន្តែ​កីឡាករ​ឆ្នើម​រូប​នេះ នៅ​តែ​មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ ខណៈ​ដែល​រដូវកាល​នេះ​គាត់​ស៊ុត​បញ្ចូល​ទី​បាន 8 គ្រាប់ និង Assists បាន 4 ដង​ផង​ដែរ។

នៅ​រដូវកាល​ក្រោយ ក្រុម​របស់​លោក Carlo Ancelotti នឹង​ទទួល​បាន​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ថ្មី​ដែល​មាន​គុណភាព​ម្នាក់​ទៀត​ហើយ​គឺ Kylian Mbappe។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ឱកាស​ចូល​លេង​របស់ Brahim Diaz នឹង​កាន់​តែ​ចង្អៀត ប្រសិន​បើ​គាត់​បន្ត​នៅ​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

ក្លឹប​អេស្ប៉ាញ Real Madrid មិន​មាន​ចេតនា រឺ​បង្ខំ​ចិត្ត​លក់ Brahim Diaz នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ពី Diario Sport បាន​ឲ្យ​ដឹង​ថា នឹង​មាន​សំណើរ​ពី​ក្លឹប​មួយ​ចំនួន​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូប​នេះ។ យ៉ាង​ណា​ប្រសិន​​បើ​ Brahim Diaz មិន​មាន​បំណង​ចង់​ចាក​ចេញ​ពី Real Madrid ទេ ពួក​គេ​ក៏​នឹង​មិន​លក់​គាត់​ដែរ។

ប៉ុន្តែ​ប្រសិន​បើ​កីឡាករ​សញ្ជាតិ​ម៉ារ៉ុក​រូប​នេះ ចង់​ចាកចេញ នោះ Real Madrid នឹង​អនុញ្ញាត​ឲ្យ​គាត់​ចាកចេញ ក្នុង​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​យ៉ាង​ហោច​ណាស់ 60 លានអឺរ៉ូ។ លក្ខខណ្ឌ​នៃ​តម្លៃ​ដែល Real Madrid ចង់​បាន​ប៉ុណ្ណេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន Brahim Diaz ហើយ​គាត់​ផ្ទាល់​ក៏​អាច​នឹង​ចាកចេញ ព្រោះ​ខ្លួន​ជា​កីឡាករ​ម្នាក់​ដែល​មាន​ប្រាក់​ខែ​តិច​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២