Connect with us

បាល់ទាត់អន្តរជាតិ

ដំណឹង​ល្អ! Barcelona ប្រកាស​បញ្ជាក់​ថា Xavi នឹង​ធ្វើ​ជា​គ្រូ​បង្វឹក​បន្ត​ទៀត

Published

on

កាល​ពី​ខែ​មករា ដើម​ឆ្នាំ​កន្លង​ទៅ គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​ក្លឹប​របស់​ខ្លួន​​នៅ​ចុង​រដូវ​កាល​នេះ។ ប៉ុន្តែ​ក្រោយ​មក​ទៀត​មាន​សេចក្តីរាយការណ៍​ថា គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​បាន​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​របស់​គាត់ ហើយ​នឹង​បន្ត​ធ្វើ​ការ​ជាមួយ Barcelona ជា​ច្រើន​រដូវកាល​ទៀត។

កាល​ពី​ដំបូង​ឡើយ គេ​គិត​ថា នោះ​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ តែ​ពេល​នេះ​​មាន​ការ​បញ្ជាក់​ជា​ផ្លូវការណ៍​ហើយ។ Xavi បាន​​នៅ​ជាមួយ Barcelona តាំង​ពី​ខែវិច្ឆិកា ឆ្នាំ 2021 ហើយកុងត្រា​របស់​គាត់​ជាមួយ Barcelona នឹង​ដំណើរ​ការ​រហូត​ដល់​ចុង​ឆ្នាំ 2025។

នៅ​ថ្ងៃ​​នេះ មាន​សន្និសីទ​សារព័ត៌មាន​មួយ​រវាង Xavi និង​ប្រធាន​ក្លឹប Barcelona លោក Joan Laporta បានប្រកាស​ថា៖ “ថ្ងៃនេះ ជា​សេចក្តី​រីករាយ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​ថា Xavi នឹង​បន្ត​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Barcelona បន្ត​ទៀត។ គាត់​បាន​ប្រាប់​ថា គាត់​នឹង​ចាកចេញ​ពី​តួនាទី​ជា​គ្រូបង្វឹក ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មាន​ដំណឹង​ល្អ ហើយ​គាត់​បាន​បង្ហាញ​ពី​បំណង​ចង់​បន្ត​គម្រោង​ដឹកនាំ​ទៀត… យើង​ជឿជាក់​ថា​នោះ​ជា​ដំណឹង​ល្អ​សម្រាប់ Barcelona”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២