Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​មួយ​នៅ Premier League ហ៊ាន​បោះទុន 50 លានអឺរ៉ូ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Arda Guler

Published

on

រដូវ​កាលនេះ មិន​មែន​ជា​រដូវកាល​ដ៏​ល្អ​របស់​ខ្សែបម្រើ​ក្លឹប Real Madrid វ័យ 19 ឆ្នាំ Arda Guler ឡើយ។ ក្រោម​ការ​ដឹកនាំ​របស់ Carlo Ancelotti ខ្សែបម្រើ​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​តិច​តួច​បំផុត​នៅ​លើ​ទីលាន​ប្រកួត។ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក្លឹប​នៅ Premier League មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ក្នុង​ការ​ត្រៀម​ដាក់​សំណើរ​លើ​កីឡាករ​វ័យក្មេង​រូប​នេះ។

យោងតាម​ការ​ចុះ​ផ្សាយ​របស់ DefensaCentral បាន​ឲ្យ​ដឹង​ថា ក្លឹប Newcastle ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Arda Guler នៅ​រដូវក្ដៅ​ខាង​មុខ។ យោងតាម​របាយការណ៍​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ទៀត​ថា Newcastle នឹង​ហ៊ាន​ចាយលុយ​ដល់ 50 លានអឺរ៉ូ ដើម្បី​ទទួល​បាន Arda Guler។

ទោះ​ជា​យ៉ាង​ណា ប្រធាន​ក្លឹប Real Madrid បាន​ដឹង​ពី​រឿង​នេះ និង​បាន​ចាត់​ទុក​ថា ការ​លក់ Arda Guler នឹង​មិន​អាច​កើត​ឡើង​ទេ សូម្បី​តែ​លុយ​ច្រើន​ជាង​នេះ​ក៏ដោយ។ ក្លឹប​អធិរាជស ចាត់​ទុក​ខ្សែបម្រើ​សញ្ជាតិ​តួរគី​រូប​នេះ​ជា​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​ក្លឹប បើ​ទោះ​បី​ជា​បច្ចុប្បន្ន​គេ​មិន​សូវ​មាន​ឱកាស​លេង​ច្រើន​ក៏​ដោយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២