Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​​នៅ Premier League បោះឆ្នោត​គាំទ្រ​ច្បាប់​ហិរញ្ញវត្ថុ​ថ្មី ដើម្បី​ចង​ជើង​ក្លឹប​ដែល​ចាយ​លុយ​ច្រើន​លើ​ការ​ទិញ​កីឡាករ

Published

on

នៅ​ថ្ងៃ​ទី 29 ខែមេសា ម្សិលមិញ​នេះ ក្លឹប​នៅ Premier League បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្នើរ​ផ្លាស់ប្តូរ​ច្បាប់​យុត្តិធម៌​ផ្នែក​ហិរញ្ញវត្ថុ។ យ៉ាង​ណា​មិញ សំណើរ​នៃ​ច្បាប់​ថ្មី​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​​លើ​ប្រាក់​ឈ្នួល, ការ​ផ្ទេរ និង​ប្រាក់​រង្វាន់​សម្រាប់​កីឡាករ។ ច្បាប់​នោះ ​មិន​ត្រូវ​បាន​ដាក់​ចូល​ជា​ធរមាន​ភ្លាមៗ​ទេ ប៉ុន្តែ​អាច​ចាប់​ពី​រដូវ​កាល​ឆ្នាំ 2025/2026។

យោងតាម Sky News បាន​ឲ្យ​ដឹង​ក្លឹប Premier League ចំនួន 16 បាន​បោះឆ្នោត​គាំទ្រ​ការ​សម្រេច​ចិត្ត​លើ​ច្បាប់​ហិរញ្ញ​វត្ថុ​ថ្មី​នេះ។ ផ្ទុយ​មក​វិញ​សម្រាប់​ក្លឹប​បិសាចក្រហម Manchester United, Manchester City និង Aston Villa បាន​ជំទាស់​លើ​រឿង​នេះ ខណៈ​ដែល Chelsea បាន​បដិសេធ​ការ​បោះឆ្នោត​ផង​ដែរ។

ច្បាប់ថ្មី​នឹង​ត្រូវ​បាន​ចង​ជើង​ក្លឹប​ឲ្យ​រក​បាន​ថវិកា​ទាប​ជាង​មុន ហើយ​នឹង​ប៉ះពាល់​ដល់​ក្លឹប​ធំៗ​មួយ​ចំនួន ក្នុង​ការ​ចំណាយ​លុយ​ទិញ​កីឡាករ។ ក្លឹប​ដែល​ចេញ​មក​ជំទាន់​ជា​ពិសេស​លើ​រឿង​នេះ​គឺ Manchester City ខណៈ​ដែល​ច្បាប់​​ថ្មី​នេះ​នឹង​កាត់​បន្ថយ​ថវិការ​នៃ​ការ​ចំណាយ​របស់​ពួក​គេ​រហូត​ដល់​ទៅ 200 លាន​ផោន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២