Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​គម្រោង​ស្នើរ​ខ្ចី​ជើង​អតីត​កីឡាករ​របស់​ខ្លួន Xavi Simons

Published

on

យោងតាម​សារព័ត៌មាន El Chiringuito បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ព្យាយាម​ចរចា​ជាមួយ PSG សម្រាប់​ឱកាស​ខ្ចី​ជើង Xavi Simons នៅ​រដូវកាល​ក្រោយ។ យ៉ាង​ណា​មិញ កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ គឺ​ជា​អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន La Masia របស់​ក្លឹប Barcelona។

កាល​ពី​ប៉ុន្មាន​ខែ​មុន មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​រៀប​ចំផែនការ​ទិញ​យក​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​នៅ​រដូវក្តៅ​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា PSG មិន​ចង់​លក់ Xavi Simons ឡើយ ហើយ​ស្រប​ពេល​ដែល Barcelona ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ទៀត​នោះ Arsenal ប្រហែល​ជា​មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​នោះ​ទេ។

សម្រាប់ Barcelona ពួក​គេ​គ្មាន​លទ្ធភាព​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Xavi Simons ដោយ​សារ​បញ្ហា​​ហិរញ្ញវត្ថុ។ ពួក​គេ​មាន​តែ​វិធី​មួយ​គត់ ​ដើម្បី​​ចុះ​ហត្ថលេខា​លើ​អតីត​កីឡាករ​ឆ្នើម​របស់​ខ្លួន​រូប​នេះ​បាន។ សម្រាប់ Xavi Simons ផ្ទាល់ គេ​ក៏​ហាក់​ចង់​វិល​ត្រឡប់​មក Camp Nou ដែល​ជា​កន្លែង​ខ្លួន​ធ្លាប់​មាន​ភាព​លេច​ធ្លោរ​ខ្លាំងកាល​ពី​កុមារភាព​ដែរ។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២