បាល់ទាត់អន្តរជាតិ
Bayern Munich កំពុងត្រៀមចរចាផ្ទេរខ្សែការពាររបស់ក្លឹបតោខៀវ Chelsea

ខ្សែការពារម្នាក់របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅផ្ទេរដែលជាអាទិភាពសំខាន់បំផុតសម្រាប់ Bayern Munich។ យោងតាមអ្នកកាសែត Sky Sport លោក Florian Plettenberg បានឲ្យដឹងថា ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះបានចាត់ទុក Levi Colwill ជាកីឡាករដែលអាចមានសក្តានុពលដ៏ល្អនាពេលអនាគត។
ទោះបីជា Levi Colwill ត្រូវបានគេលើកឡើងថា ទទួលបានការពេញចិត្តពី Bayern Munich នៅមួយរយៈចុងក្រោយនេះក៏ដោយ ក៏គាត់បានក្លាយទៅជាគោលដៅនៃជម្រើសទី 2 ដែរ ខណៈដែល Bayern Munich ចង់បាន Jonathan Tah របស់ក្លឹប Bayer Leverkusen ប៉ុន្តែខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះបានបដិសេធ។
ជាលទ្ធផល ជម្រើសបន្ទាប់របស់ Bayern Munich គឺខ្សែការពារកណ្ដាលវ័យ 21 ឆ្នាំ Levi Colwill។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះគឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea និងត្រូវបានប្រម៉ូតឲ្យឡើងមកលេងជាមួយឈុតធំនៅរដូវកាលឆ្នាំ 2021–2022 ប៉ុន្តែគាត់បានចំណាយពេលភាគច្រើនដោយខ្ចីជើងទៅក្លឹបផ្សេង។
ប្រភព: Sportsmole