Connect with us

បាល់ទាត់អន្តរជាតិ

PSG កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្ដាល​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន

Published

on

ក្លឹប​យក្ស​បារាំង PSG កំពុង​ពិចារណា​លើ​ការ​ពង្រឹង​តំបន់​ការពារ​របស់​ពួក​គេ​បន្ថែម​ទៀត​សម្រាប់​រដូវកាល​ក្រោយ ខណៈ​ដែល​ខ្សែការពារ​សញ្ជាតិ​អ៊ុយក្រែន Illia Zabarnyi កំពុង​ក្លាយ​ជា​​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ផ្សេង​ទៀត ដែល​ក្រុម​របស់​លោក Luis Enrique ចង់​បាន។

យោងតាម​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​ដែល​បច្ចុប្បន្ន​កំពុង​ប្រកួប​អាជីព​ជាមួយ​ក្លឹប Bournemouth រូប​នេះ កំពុង​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​ចង់​បាន។ PSG ជា​ក្លឹប​ស្ថិត​ក្នុង​ចំណោម អ្នក​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​កណ្តាល​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​រូប​នេះ។

យ៉ាង​ណា​មិញ សម្រាប់​ទម្រង់​លេង​របស់ Illia Zabarnyi មាន​ភាព​លេច​ធ្លោរ​ខ្លាំង ពេល​ដែល​គាត់​លេង​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2024។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ Bournemouth មិន​ចង់​លក់​ខ្សែការពារ​ឆ្នើម​របស់​គេ​រូប​នេះ​ឡើយ ព្រោះ​ពួក​គេ​ទើប​តែ​បាន​ចុះហត្ថលេខា​ជាមួយ Illia Zabarnyi កាល​ពី​ខែ​មករា ឆ្នាំ 2023 ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២