បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណាលក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Rodrygo
មានភាគរយខ្ពស់បំផុតដែលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Rodrygo អាចនឹងចាកចេញពីក្លឹប Real Madrid ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។ យោងតាមសារព័ត៌មាន Diario Sport បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid បានបើកចិត្តក្នុងការលក់ Rodrygo ដែលខុសកាលពីមុនពួកគេធ្លាប់បដិសេធសំណើរពី Liverpool និង Manchester City។
ក្លឹបយក្សអេស្ប៉ាញមួយនេះ ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តនឹង Rodrygo ដែលបានលើកសរសើរពីក្លឹប Manchester City មួយសប្តាហ៍ មុនពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Borussia Dortmund ដោយពួកគេចាត់ទុកវាជាសញ្ញាបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ក្នុងការផ្លាស់ទៅប្រទេសអង់គ្លេស។
ប្រភពដដែលនេះដែរបានបញ្ជាក់ថា Real Madrid ពិតជាចង់ចែកផ្លូវគ្នាជាមួយ Rodrygo ប្រសិនបើមានការដាក់សំណើរដេញថ្លៃយ៉ាងហោចណាស់ 120 លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ Rodrygo ខ្លួនឯងផ្ទាល់ ក៏មានការព្រួយបារម្ភអំពីការបាត់បង់តំណែងជាជម្រើសដំបូងរបស់ក្រុមផងដែរ បន្ទាប់ពីការមកដល់របស់ Kylian Mbappe និងកីឡាករដែលមានទេពកោសល្យវ័យ 17 ឆ្នាំ Endrick។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar