Connect with us

បាល់ទាត់អន្តរជាតិ

PSG កំពុង​ពិចារណា ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​របស់​ក្លឹប Real Madrid

Published

on

ក្លឹប​យក្ស​បារាំង PSG ថ្មីៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​​អ្នក​ចាំទី Matvei Safonov ពី​ក្លឹប​រុស្ស៊ី Krasnodar។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​ពួក​គេ​កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​អ្នកចាំទី​ម្នាក់​ទៀត។ យោងតាម​របាយការណ៍​ពី ​​Defensa Central បាន​ឲ្យ​ដឹង​ថា PSG អាច​នឹង​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​សញ្ជាតិ​អ៊ុយក្រែន Andriy Lunin ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ Real Madrid។

យ៉ាង​ណា​មិញ មជ្ឈដ្ឋាន​បាល់ទាត់​បាន​មើល​ឃើញ​ថា ការ​វិល​ត្រឡប់​ពី​របួស​របស់ Thibaut Courtois នឹង​ធ្វើ​ឲ្យ Andriy Lunin ក្លាយ​ជាជម្រើស​ទី 2 ម្តង​ទៀត។ ស្ថានភាព​​នេះ​​កំពុង​ជម្រុញ​​ឲ្យ​កីឡាករ​អ៊ុយក្រែន​រូប​នេះ ពិចារណា​ផ្ទេរ​ទៅ​ក្លឹប​ផ្សេង។ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិន​បើ​គាត់​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ទេ គាត់​នឹង​ត្រូវ Real Madrid លក់​ចេញ​នា​រដូវក្តៅ​ខាង​មុខ។

ដោយ​សារ​តែ​​បញ្ហា​នេះ ក្លឹប PSG ក្ដាប់​បាន​ឱកាស​ដែល​អាច​នាំ​យក​អ្នកចាំទី​ឆ្នើម​ម្នាក់​ទៅ​ក្លឹប​របស់​ខ្លួន ហើយ​​កំពុង​ពិចារណា​ចុះ​ហត្ថលេខា​លើ Andriy Lunin ទៅ​ទឹកដី​បារាំង។ សកម្មភាព​នេះ​ដែរ ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ជះឥទ្ធិពល​ដល់​ការ​ចាកចេញ​របស់ Gianluigi Donnarumma និង​​អ្នកចាំទី​បម្រុង​ម្នាក់​ទៀតគឺ Arnau Tenas ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២