បាល់ទាត់ជាតិ
កីឡាករកូនកាត់ Jero Chin ត្រូវជាប្អូនជីដូនមួយរបស់ Virgil van Dijk ធ្លាប់ចង់លេងឲ្យក្រុមជម្រើសជាតិកម្ពុជា
មានសំណើរជាច្រើនពីអ្នកគាំទ្រ ដែលព្យាយាមឲ្យសហព័ន្ធពិចារណាឡើងវិញ ពាក់ព័ន្ធជាមួយនឹងការកោះហៅកីឡាករកូនកាត់ឲ្យចូលក្រុមជម្រើសជាតិ។ មួយក្នុងចំណោមកីឡាករកូនកាត់ផ្សេងទៀតដែលលេងនៅក្រៅប្រទេស Jero Chin ក៏ជាកីឡាករម្នាក់ដែលអ្នកគាំទ្រចាប់អារម្មណ៍ផងដែរ។
Jero Chin គឺជាកីឡាករកូនកាត់ខ្មែរ-ហូឡង់ និងត្រូវជាបងប្អូនជីដូនមួយរបស់ខ្សែការពារដ៏ល្បីរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk។
កីឡាករ Jero Chin កើតនៅឆ្នាំ2009 មានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិ Suriname ហើយសព្វថ្ងៃកំពុងតែរស់នៅប្រទេសហូឡង់។ កាលពីមុន រូបគេបានហ្វឹកហាត់ឲ្យក្លឹប WDS U11 របស់ប្រទេសហូឡង់។
លើសពីនេះទៅទៀត Jero Chin មានការសម្បទារដែលពេលពេញវ័យអាចនឹងដូច Virgil van Dijk ដែរ ហើយក៏លេងតំណែងជាខ្សែការពារផង។ កាលពីមុនធ្លាប់មានអ្នកគាំទ្រជាច្រើនបង្ហើបថា កីឡាកររូបនេះចង់មកលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើសហព័ន្ធកោះហៅរូបគេ។
ប្រភព: ហ្វេសប៊ុក
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ