Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​ក្រូអាត រិះគន់​មន្ត្រី​អាជ្ញា​កណ្ដាល​ដែល​ថែម​ម៉ោង​ច្រើន​ពេក ជួយ​ឲ្យ​អ៊ីតាលី​មាន​ឱកាស​តាម​ស្មើ​វិញ

Published

on

លោក Zlatko Dalic ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត បាន​និយាយ​បញ្ចេញ​មតិ​ក្រោយ​ការ​ប្រកួត​ស្មើ 1-1 ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី កាល​ពី​ម្សិលមិញ ដែល​ជា​ការ​ប្រកួត​សម្រេច​សេចក្ដី​ចុង​ក្រោយ​នៅ​ក្នុង​វគ្គ​ចែក​ពូល Euro 2024 ហើយ​ធ្វើ​ឲ្យ​ក្រុម​របស់​គាត់​ត្រូវ​ហាល​អាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

យ៉ាង​ណា​មិញ គ្រាប់​បាល់ 1 គ្រាប់​របស់​ក្រូអាត ដំបូង​ឡើយ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Luka Modric នៅ​នាទីទី 55។ ទោះ​ជា​យ៉ាង​ណា គ្រាប់​បាល់​នោះ​​បានតាម​ស្មើ​វិញ ដែល​ជា​ការ​ស៊ុតបញ្ចូលទី​ដោយ​ខ្សែបម្រើ Mattia Zaccagni នៅ​ចុង​ម៉ោង​បន្ថែម 8 នាទី។ គ្រូ​បង្វឹក​របស់​ក្រូអាត លោក Zlatko Dalic បាន​រិះគន់​អាជ្ញា​កណ្តាល​លោក Danny Makkelie ចំពោះ​ការ​បន្ថែម​ម៉ោង​ច្រើន​ពេក​បែប​នេះ។

Zlatko Dalic បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​អាជ្ញាកណ្តាល​រក​ឃើញ​ម៉ោង​បន្ថែម 8 នាទី​នោះ​មក​ពី​ទីណា​ទេ។ ខ្ញុំ​បាន​និយាយ​អំពី​ទម្លាប់​របស់ UEFA និង FIFA អស់​រយៈពេល 5 ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្តាប់​ទេ ខ្ញុំ​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់។… មិន​អាច​មាន​ការ​បន្ថែម 8 នាទី​ក្នុង​ការ​ប្រកួត​នោះ​ទេ។ តើ​មាន​កំហុស​អ្វី មាន​ការ​រំខាន​អ្វីខ្លះ​នៅ​ប្រកួត​នោះ ដើម្បី​បន្ថែម​រហូត 8 នាទី?”។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២