បាល់ទាត់អន្តរជាតិ
Bastoni ចង់ចាកចេញពី Inter Milan ទៅចូលរួមជាមួយ Tottenham Hotspur

ខ្សែការពារ Alessandro Bastoni បានប្រាប់ទៅកាន់ក្លឹបបច្ចុប្បន្នរបស់ខ្លួន Inter Milan ថា គាត់ចង់ចូលរួមជាមួយ Tottenham Hotspur នៅរដូវក្ដៅនេះ ដើម្បីអាចលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅលោក Antonio Conte (របាយការណ៍ពី 90min.com)។
Tottenham Hotspur បាននាំយក Ivan Perisic ដោយគ្មានតម្លៃខ្លួនពីទឹកដី San Siro ម្នាក់ទៅហើយ ហើយពេលនេះ ពួកគេកំពុងចង់ពង្រឹងនៅតំបន់ការពារកណ្ដាលរបស់ខ្លួន ដោយត្រៀមការផ្ទេរកីឡាករសញ្ជាតិអ៊ីតាលី Bastoni។
Bastoni ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Antonio Conte នៅពេលដែល Inter Milam បានឈ្នះពានរង្វាន់លីគកំពូល Serie A 2020/21 ហើយចាប់តាំងពីនោះមក Bastoni នៅតែជឿជាក់លើសមត្ថភាពដឹកនាំរបស់គាត់។
ប្រសិនបើ Bastoni ផ្ទេរមក Tottenham Hotspur នោះគាត់នឹងត្រូវប្រជែងយកកន្លែងមួយ ក្នុងចំណោមកីឡាករបីនាក់ផ្សេងទៀតដែលមានដូចជា៖ Cristian Romero, Eric Dier និង Ben Davies។
ប្រភព: 90 Min