បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប Bayern Munich ប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Ryan Gravenberch

នៅប៉ន្មាននាទីមុននេះ ក្លឹប Bayern Munich បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Ryan Gravenberch របស់ក្លឹប AFC Ajax ជាមួយនឹងតម្លៃផ្ទេរ 25 លានផោន។
Ryan Gravenberch នឹងមានកុងត្រាជាមួយ Bayern Munich រហូតដល់ខែ មិថុនា ឆ្នាំ 2027។ ខ្សែបម្រើរូបនេះទើបតែមានអាយុ 20 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេធ្លាប់បានបង្ហាញខ្លួនចំនួន 10 ប្រកួតសម្រាប់ក្រុមជម្រើសជាតិហូឡង់ឈុតធំ ហើយបានក្លាយជាគោលដៅចង់បានរបស់ក្លឹបធំៗជាច្រើននៅតំបន់អ៊ឺរ៉ុប។
លើសពីនេះទៅទៀត Gravenberch ធ្លាប់ត្រូវបានលោក Erik ten Hag ព្យាយាមបញ្ចុះបញ្ចូលឲ្យមកចូលរួមជាមួយគាត់នៅ Old Trafford ផងដែរ ប៉ុន្តែមិនបានសម្រេច ហើយទីបំផុតកីឡាកររូបនេះ បានយល់ព្រមនឹងផ្លាស់ទៅកាន់ទឹកដី Allianz Arena។
ប្រភព: Fabrizio Romano