បាល់ទាត់អន្តរជាតិ
Bayern Munich ចាប់អារម្មណ៍ និងត្រៀមចុះហត្ថលេខាលើ Andriy Lunin
ថ្នាក់ដឹកនាំរបស់ក្លឹប Bayern Munich ពិតជាមិនពេញចិត្តនឹងទម្រង់លេងរបស់ក្រុមក្រោមការដឹកនាំរបស់លោក Thomas Tuchel នៅរដូវកាលនេះឡើយ ហើយពួកគេកំពុងត្រៀមរុះរើក្រុមឡើងវិញ នៅមុនរដូវកាលក្រោយចាប់ផ្ដើម។ យោងតាមរបាយការណ៍ពី Defensa Central បានឲ្យដឹងថា ក្លឹប Bayern Munich នឹងចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយចាប់ផ្តើមពីតំណែងអ្នកចាំទីឡើងទៅ។
ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ កំពុងកំណត់គោលដៅរបស់ខ្លួនលើអ្នកចាំទីរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Andriy Lunin។ យ៉ាងណាមិញ Bayern Munich បានមើលឃើញថា Lunin នឹងក្លាយជាអ្នកជំនួសតំណែងដ៏សាកសមសម្រាប់ Manuel Neuer ដែលមានវ័យចំណាស់ទៅហើយ។
មិនត្រឹមតែ Bayern Munich ប៉ុណ្ណោះទេដែលចាប់អារម្មណ៍ចង់បាន Andriy Lunin ប៉ុន្តែក៏មានក្លឹបកំពូលៗផ្សេងទៀតដែរដែលចង់បានអ្នកចាំទីឆ្នើមរូបនេះ។ ទោះបីជាអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin បើកចិត្តចង់ស្នាក់នៅជាមួយក្លឹបបច្ចុប្បន្នទៀតក៏ដោយ តែគាត់នៅតែជាជម្រើសទី 2 ពេលដែលអ្នកចាំទី Thibaut Courtois ជាសះស្បើយពីរបួស។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត