Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ត្រៀម​ចរចា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ចុះ​ហត្ថលេខា​លើ Frenkie de Jong

Published

on

កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ក្លឹប Bayern Munich ធ្លាប់​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ខ្សែបម្រើ Frenkie de Jong របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ហើយ​ក៏​បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ​រូប​គេ​ផង​ដែរ។ ដំបូង​ឡើយ Bayern Munich ចង់​បាន Declan Rice ប៉ុន្តែ​ត្រូវ​បាន Arsenal បដិសេធ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទី​បំផុត​ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich មិន​អាច​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ Frenkie de Jong ឡើយ។ ផ្ទុយ​មក​វិញ បើ​យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​ពី Relevo បាន​ឲ្យ​ដឹង​ថា ក្លឹប Bayern Munich នៅ​តែ​រក្សា​ការ​ពេញ​ចិត្ត​របស់​ខ្លួន​លើ​ខ្សែ​បម្រើ​របស់​ក្លឹប Barcelona រូប​នេះ ហើយ​នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​គេ​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ពេល​ខាង​មុខ។

បន្ទាប់​ពី​រដូវកាល​មិន​ជោគជ័យ ដែល​មិន​អាច​ឈ្នះពាន Bundesliga បាន Bayern Munich នឹង​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​រដូវក្ដៅ​នេះ ហើយ​ពួក​គេ​បាន​ត្រៀម​បម្រុង​ទុក​ប្រាក់​ប្រហែល 130 លានផោន សម្រាប់​ការ​ចំណាយ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២