បាល់ទាត់ជាតិ
U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត AFF U-19 Youth Championship និងអាចជាក្រុមលើកពាននៅឆ្នាំនេះ!!!

វាជារឿងដ៏អស្ចារ្យ និងបង្ហាញពីការអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសឡាវ ដោយក្រុមជម្រើសជាតិឈុតយុវជន U-19 របស់ពួកគេបានបំបែកកំណត់ត្រាឡើងមកលេងវគ្គផ្ដាច់ព្រ័ត AFF U-19 Boys Championship នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ក្រុមជម្រើសជាតិឡាវ បានបំបាក់ក្រុមទាំងអស់នៅក្នុងពូល B ដែលមាន កម្ពុជា, សិង្ហបុរី, ម៉ាឡេស៊ី និងទីម័រ។ ពួកគេនៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានជួបជាមួយនឹងក្រុមជម្រើសជាតិថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្តជ័យជំនះឈ្នះក្រុមខ្លាំងថៃដែលជាម្ចាស់ពាន 5 សម័យកាល ក្នុងលទ្ធផល 2 ទល់នឹង 0។
ឡាវមិនធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបែបនេះទេ ចាប់តាំងពីចាប់ផ្ដើមបង្កើតពាននេះ ក្នុងឆ្នាំ 2002 ដោយពួកគេធ្លាប់បានទទួលចំណាត់ថ្នាក់ល្អបំផុត ត្រឹមតែលេខ 3 ប៉ុណ្ណោះ។
U-19 របស់ក្រុមជម្រើសជាតិឡាវ ត្រូវបានគេគិតថា គឺជាក្រុមដែលអាចនឹងបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួននៅឆ្នាំនេះ ជាមួយនឹងការលើកពាន AFF U-19 នេះជាលើកដំបូង ខណៈដែលពួកគេត្រូវប្រកួតវគ្គផ្ដាច់ព្រ័តជាមួយនឹងក្រុមជម្រើសម៉ាឡេស៊ី ដែលក្រុមទាំងពីរនេះ ក៏ធ្លាប់បានជួបគ្នាម្ដងរួចមកហើយ នៅក្នុងការប្រកួតជម្រុះក្នុងពូល ហើយឡាវបានយកឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល 1 ទល់នឹង 0។
ប្រសិនបើពួកគេអាចលើកពាននៅឆ្នាំនេះមែន មិនត្រឹមតែបង្កើតកំណត់ត្រាដ៏អស្ចារ្យសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគេក៏ជាក្រុមដែលបំបែកកំណត់ត្រា មិនចាញ់ និងមិនស្មើ សូម្បីតែមួយប្រកួត ពោលគឺក្រុមឡាវឈ្នះគ្រប់ប្រកួតទាំងអស់តាំងពីក្នុងពូល រហូតមកដល់វគ្គផ្ដាច់ព្រ័តនេះ។ យ៉ាងណាមិញការប្រកួតវគ្គផ្ដាច់ព្រ័ត នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ វេលាម៉ោង 8 យប់។ រងចាំមើលថា ក្រុមជម្រើសឡាវអាចលើកពាននេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានដែរ រឺយ៉ាងណា?
ប្រភព: Aseanfootball
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!