បាល់ទាត់អន្តរជាតិ
Chanathip ប្រកាសមិនចូលរួមលេងឲ្យក្រុមជម្រើសជាតិ ក្នុងការប្រកួត AFF Cup 2022

តារាឆ្នើមរបស់ក្រុមជម្រើសជាតិថៃ Chanathip Songkrasin បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួននឹងសម្រាកពីការលេងឲ្យក្រុមជម្រើសជាតិ ក្នុងការប្រកួតដែលនៅសល់ចំនួន 2 ក្នុងឆ្នាំនេះ រួមមាន King Cup និង AFF Cup 2022 ដោយសារការនឿយហត់ពេក។
Chanathip Songkrasin ដែលមានរហស្សនាមថា Messi J បាននិយាយថា “ខ្ញុំមានមោទនភាពដែលបានកើតជាជនជាតិថៃ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព សម្រាប់គ្រប់ការប្រកួតទាំងក្លឹប និងជម្រើសជាតិ។ King Cup និង AFF Cup 2022 ខ្ញុំមិនដឹងថា នឹងត្រូវបានកោះហៅចូលជម្រើសជាតិ រឺអត់នោះទេ ប៉ុន្តែខ្ញុំប្រហែលជាសម្រេចចិត្តដោយខ្លួនឯងថា មិនអាចចូលរួមបានទេ ខ្ញុំគិតថារាងកាយរបស់ខ្ញុំត្រូវការសម្រាកខ្លះហើយ។… ដូច្នេះប្រហែលជាអ្នកគាំទ្រនឹងមិនឃើញខ្ញុំលេងនៅចុងឆ្នាំនេះទេ”។
ថ្វីត្បិតតែពេលនេះ Chanathip Songkrasin ឈានចូលដល់វ័យ 28 ឆ្នាំក៏ដោយ ប៉ុន្តែខ្សែបម្រើប្រយុទ្ធរូបនេះ នៅតែជាកីឡាករម្នាក់ដ៏សំខាន់របស់ក្រុមជម្រើសជាតិថៃ និងសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួន Kawasaki Front។
ប្រភព: ASEAN FOOTBALL
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!