បាល់ទាត់អន្តរជាតិ
ខ្សែបម្រើវ័យក្មេងមួយរូបរបស់ Barcelona ត្រៀមផ្ទេរទៅលេងនៅអាមេរិច

ក្លឹប LA Galaxy បានបញ្ចប់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Riqui Puig របស់ក្លឹបអ្នកមានបុណ្យ Barcelona ហើយនៅពេលនេះ បើផ្អែកតាមរបាយការណ៍ពីគេហទំព័រ 90min.com បានចុះផ្សាយ។
ដូចគ្នានេះដែររបាយការណ៍ច្បាស់ការណ៍ពីលោក Fabrizio Romano ក៏បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះដែរថា ក្លឹបទាំងពីររវាង LA Galaxy និង Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយយល់ស្របគ្នារួចរាល់អស់ហើយ។
ខ្សែបម្រើ Riqui Puig ដែលបច្ចុប្បន្នមានវ័យ 22 ឆ្នាំ ពិតជាមិនចង់ចាកចេញពី Barcelona ឡើយ ព្រោះគាត់ជាកីឡាករដែលស្រឡាញ់ក្លឹបបំផុត ហើយគាត់ជាយុវជនរបស់ La Masia ទៀតផង។ ប៉ុន្តែភាពសំបូរបែបនៃខ្សែបម្រើឆ្នើមៗរបស់ Barcelona ត្រូវតែបង្ខំឲ្យគាត់ចាកចេញ ដើម្បីទទួលបានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។
Barcelona គឺជាក្លឹបដែលតែងតែផ្ដោតលើការលេងនៅតំបន់បម្រើ ជាចំណុចដែលសំខាន់ជាងគេបង្អស់។ ប្រសិនបើគុណភាពនៃការលេងនៅតំបន់បម្រើមានកម្រិតនោះ ក្លឹបនឹងមិនប្រើប្រាស់កីឡាករម្នាក់នោះឡើយ។ បច្ចុប្បន្ននេះ Riqui Puig នៅមានកម្រិតលេងទាបជាង Pedri, Gavi និង Nico Gonzalez ហើយធ្វើឲ្យគាត់មិនអាចប្រជែងតំណែងជាមួយខ្សែបម្រើទាំងនេះឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ