Connect with us

បាល់ទាត់អន្តរជាតិ

FIFA ដាក់​ពិន័យ​ធ្ងន់ធ្ងរ​ទៅ​លើ​បាល់ទាត់​ក្នុង​ប្រទេស​ឥណ្ឌា

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​ឥណ្ឌា​ដែល​ហៅ​កាត់​ថា AIFF ត្រូវ​បាន​ទទួល​ការ​ពិន័យ​ដ៏​ធ្ងន់ក​ពី FIFA ដែល​ជា​សហព័ន្ធ​បាល់ទាត់​របស់​ពិភពលោក ពាក់​ព័ន្ធ​នឹង​ការ​ដែល​មាន​ភាគី​ទីបី មក​លូក​ដៃ​ក្នុង​កិច្ចការ​របស់​បាល់ទាត់​​ក្នុង​ប្រទេស​របស់​ពួក​គេ។

FIFA មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​ពិន័យ​នេះ​នឹង​ត្រូវ​ដក​ហូត​ចេញ​វិញ​នោះ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា ដរាប​ណា​ទាល់តែ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​គ្រប់​គ្រង​ដែល​មាន​ច្បាប់​ច្បាស់លាស់។

ការ​ពិន័យ​ដ៏​ធ្ងន់ធ្ងរ​របស់ FIFA មក​លើ​ប្រទេស​ឥណ្ឌា​នោះ គឺ​ត្រូវ​មាន​ការ​បញ្ឈប់​សកម្មភាព​បាល់ទាត់​ជា​ច្រើន​របស់​ពួក​គេ​ដូច​ជា៖

– ប្រទេស​ឥណ្ឌា​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត AFC Asian Cup 2023 ទេ

– ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា នឹង​ត្រូវ​លុប​ចោល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ប្រទេស​វៀតណាម

– ជើង​ឯក​លីគ​របស់​ប្រទេស នឹង​មិន​អាច​លេង​ការ​ប្រកួត​នៅ​ក្រៅ​ស្រុក រួម​ទាំង​ពាន AFC Cup, Inter Zone វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់​នឹង​ក្លឹប​ក្នុង​តំបន់​អាស៊ាន

– ប្រទេស​ឥណ្ឌា​នឹង​មិន​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ FIFA U-17 Women’s World Cup ឡើយ

ប្រភព: ASIAN FOOTBALL

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២