បាល់ទាត់អន្តរជាតិ
អ្នកវិភាគបាល់ទាត់ម្នាក់លើកឡើងថា Liverpool គួរតែលក់ Salah ហើយរក្សាទុក Sadio Mane ជំនួសវិញ
លោក Richard Keys ដែលជាអ្នកវិភាគបាល់ទាត់ម្នាក់បានបញ្ចេញមតិផ្ទាល់ខ្លួនប្រាប់ទៅ Liverpool ថា ពួកគេគួរតែលក់ Mohamed Salah ជំនួសឲ្យការលក់ Sadio Mane ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
ដោយឡែកទម្រង់លេងរបស់ក្លឹបហង្សក្រហម Liverpool នៅរដូវកាលនេះ ហាក់ដូចជាមិនសូវល្អឡើយ ខណៈដែលបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី 8 ក្នុងតារាង Premier League ដោយមានពិន្ទុសរុប 9 ពិន្ទុ។ ហង្សក្រហមបានស្មើ 3 ប្រកួត ឈ្នះ 2 និងចាញ់ 1 ក្នុងចំណោម 6 ប្រកួតកន្លងមក។
លើសពីនេះទៅទៀត ក្រុមរបស់លោក Jurgen Klopp ក៏បានរងបរាជ័យយ៉ាងអាម៉ាស់ ក្នុងលទ្ធផល 4-1 ក្រោមដៃរបស់ក្លឹបមកពីអ៊ីតាលី Napoli ក្នុងការប្រកួតបើកឆាក UEFA Champions League របស់ពួកគេកាលពីប៉ុន្មានថ្ងៃមុន។
ដោយវាយតម្លៃពីការចាប់ផ្តើមរដូវកាលរបស់ Liverpool លោក Richard Keys បានលើកឡើងថា គាត់មានការភ្ញាក់ផ្អើលចំពោះទម្រង់លេងមិនល្អរបស់ហង្សក្រហម និងបានបន្ថែមថា ប្រហែលជាពួកគេនៅមានភាពនឿយហត់ខ្លាំង។
លោក Richard Keys ដែលជាអ្នកធ្វើបទបង្ហាញរបស់ BeIN Sports បានសរសេរថា៖ “ខ្ញុំមិនអាចធ្វើពុតជាភ្ញាក់ផ្អើលតិចតួចចំពោះការចាប់ផ្តើមដ៏រអាក់រអួលរបស់ Liverpool នោះទេ។ ខ្ញុំប្រាកដថា អ្វីដែលខ្ញុំយល់ឃើញគឺត្រឹមត្រូវ ហើយពួកគេមើលទៅពិតជាហត់នឿយ។ ទម្រង់លេងរបស់ Salah មិនល្អប្រសើរ ហើយនោះជាការបារម្ភសម្រាប់ Klopp។ ខ្ញុំដឹងថា ពួកគេត្រូវតែលក់ម្នាក់ ក្នុងចំណោម Mane រឺ Salah ដោយសារតែកុងត្រារបស់គេទាំងពីរកំពុងជិតផុត ប៉ុន្តែនៅពេលនេះ វាហាក់ដូចជាពួកគេលក់ខុស ទោះបីជាយើងមើលទៅ Mane ដូចជាមិនសូវល្អនៅ Bayern Munich ក៏ដោយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ