Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ភ្លាត់​ចាញ់​ក្នុង​ដី​របស់​ខ្លួន​ឯង ក្រោម​ស្នាដៃ Crystal Palace

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​រង​បរាជ័យ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ក្រោម​ស្នាដៃ​របស់ Crystal Palace ក្នុង​ការ​ប្រកួត​​ជុំ​ទី 33 នៃ​ក្របខ័ណ្ឌ Premier League នៅ​ក្នុង​ដី Anfield។ គ្រាប់​បាល់ 1 គ្រាប់​របស់ Crystal Palace បាន​កើត​ឡើង​តាំង​ពី​នាទីទី 14 ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​ពី​ខ្សែប្រយុទ្ធ​ស្លាប Eberechi Eze។

បន្ត​ពី​នោះ​មក Liverpool បាន​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​តាម​ស្មើ​ក្រុម​ភ្ញៀវ Crystal Palace ប៉ុន្តែ​មិន​បាន​សម្រេច។ អាច​និយាយ​បាន​ថា ថ្ងៃ​នេះ​មិន​មែន​ជា​សំណាង​ល្អ​របស់​ក្លឹប​ហង្សក្រហម​ឡើយ ខណៈ​ដែល​ពួក​គេ​មាន​ស្ថិតិ​ស៊ុត​រហូត​ដល់ 21 ជើង ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​ទៅ​លើ​គូ​ប្រកួត​បាន។

ក្រៅ​ពី​ការ​ចាញ់​ដែល​មិន​អាច​ទទួល​បាន 3 ពិន្ទុ​ពី Crystal Palace បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Jurgen Klopp ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 ដែល​មាន​ពិន្ទុ​តាម​ពី​ក្រោយ Man City និង Arsenal។ ច្បាស់​ណាស់​ថា ប្រសិន​បើ​ចំណាត់​ថ្នាក់​នេះ​បន្ត​រហូត​ដល់​សប្ដាហ៍​ចុង​ក្រោយ​នៃ​ការ​បិទ​បញ្ចប់​រដូវកាល នោះ​ពួក​គេ​នឹង​ខកខាន​ឱកាស​លើកពាន​លីគ​នៅ​រដូវកាល​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២