Connect with us

បាល់ទាត់អន្តរជាតិ

Adidas នឹង​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ Liverpool នៅ​ឆ្នាំ 2025

Published

on

ក្រុមហ៊ុន​យក្ស​របស់​អាឡឺម៉ង់ Adidas នឹង​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ឈុត​សម្លៀក​បំពាក់​ថ្មី សម្រាប់​ក្លឹប​របស់​អង់គ្លេស Liverpool ចាប់​ពី​រដូវកាល 2025/2026 តទៅ (នេះ​​បើ​តាម​សារព័ត៌មាន Sport Business)។

មាន​សេចក្តី​រាយការណ៍​មួយ​បាន​អះអាង​ថា Adidas បាន​ឈ្នះ​ការ​ដេញ​ថ្លៃ ដើម្បី​ចុះ​ហត្ថលេខា​បាន​សម្រេច​ជាមួយ Liverpool ដែល​មាន​សុពលភាព​ដល់​ឆ្នាំ 2030។ ពី​មុន​មក Adidas ក៏​ធ្លាប់​ជា​ដៃគូ​សហការ​របស់ Liverpool ផង​ដែរ ពី​ឆ្នាំ 1985 ដល់​ឆ្នាំ 1996 និង​ពី​ឆ្នាំ 2006 ដល់​ឆ្នាំ 2012។

បច្ចុប្បន្ន Nike គឺ​ជា​ដៃ​គូ​សហការ​របស់​ហង្ស​ក្រហម Liverpool ជាមួយ​នឹង​កុងត្រា​ដែល​ពួក​គេ​បាន​ព្រមព្រៀង​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ 2020 មក។ មុន​ពេល​ដែល Nike ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​នោះ Liverpool បាន​សហការ​ជាមួយ New Balance។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២