បាល់ទាត់អន្តរជាតិ
Villarreal ទម្លាក់ Bayern Munich ត្រឹមវគ្គ 8 ក្រុមចុងក្រោយក្នុងក្របខណ្ឌ UEFA Champions League (មានវីដេអូ)

ក្លឹបយក្សមកពីអាឡឺម៉ង់ និងជាអតីតម្ចាស់ពាន UCL កាលពីឆ្នាំ 2020 ដែលគ្រប់គ្នាគិតថា អាចនឹងលើងទៅវគ្គ 4 ក្រុមចុងក្រោយបានយ៉ាងងាយស្រួលនោះ បានធ្លាក់ក្រោមថ្វីជើងរបស់ក្រុមមកពីក្របខណ្ឌកំពូលរបស់អេស្ប៉ាញ Villarreal ក្នុងលទ្ធផលប្រកួតទាំងពីរជើង 2 ទល់នឹង 1។
ខ្សែប្រយុទ្ធ Samuel Chukwueze គឺជាវីរៈបុរសរបស់ Villarreal ដែលបានរកគ្រាប់បាល់តាមស្មើ Bayern Munich កាលពីប្រកួតយប់មិញ ដោយចប់ការប្រកួតក្នុងលទ្ធផលស្មើ 1 ទល់នឹង 1 ខណៈដែល Villarreal មានគ្រាប់បាល់ចំណេញមួយគ្រាប់កាលពីប្រកួតជើងទីមួយនៅទឹកដីរបស់ខ្លួន។
ការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃពាន UEFA Champions League នេះដែរ វាជាលើកដំបូង ក្នុងរយៈពេល 16 ឆ្នាំចុងក្រោយ សម្រាប់ក្លឹប Villarreal។