បាល់ទាត់អន្តរជាតិ
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានកំណត់យកគោលដៅលើខ្សែបម្រើ Bernardo Silva របស់ក្លឹប Manchester City ដែលបច្ចុប្បន្នកំពុងផ្សារភ្ជាប់ជាមួយនឹងការត្រៀមទៅចូលរួមជាមួយ Barcelona ផងដែរ។ Real Madrid បានចាត់ទុក Bernardo Silva ជាជម្រើសទី 2 ខណៈដែលកីឡាករវ័យក្មេង Jude Bellingham ជាជម្រើសដំបូងដែលពួកគេចង់បានបំផុត។
ខ្សែបម្រើ Bernardo Silva ដែលមានវ័យ 28 ឆ្នាំ បច្ចុប្បន្នបានក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្លឹប Manchester City ទៅហើយ គិតចាប់តាំងពីបានផ្ទេរមកពី AS Monaco ក្នុងតម្លៃ 50 លានអឺរ៉ូ កាលពីឆ្នាំ 2017។ គាត់បានលើកពានជាមួយនឹងក្លឹបអង់គ្លេសមួយនេះ ចំនួន 11 ពានមកហើយ ក្នុងនោះមានពាន Premier League ចំនួន 4 ដងផងដែរ។
ខ្សែបម្រើជើងឆ្វេងរូបនេះ ជាកីឡាករម្នាក់ដែលពោរពេញដោយបទពិសោធន៍ និងភាពប៉ិនប្រសប់ដ៏អស្ចារ្យនៅលើទីលានប្រកួត។ គាត់ស្ទើរតែបានចាកចេញទៅ Barcelona ទៅហើយ កាលពីដើមរដូវកាល ប៉ុន្តែគ្រប់យ៉ាងបានអាក់ខាន ដោយសារតែក្លឹបយក្សនៅកាតាឡាន់មួយនេះ ជួបបញ្ហានៃការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ។
យោងតាមការចុះផ្សាយរបស់ ESPN ប៉ុន្មានថ្ងៃចុងក្រោយនេះ បានឲ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Bernardo Silva នៅចុងបញ្ចប់នៃរដូវកាល ប្រសិនបើពួកគេខកខានមិនអាចផ្ទេរ Jude Bellingham បានទេនោះ។ លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ក្លឹប ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលកោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bernardo Silva ដោយសារតែបច្ចេកទេសនៃការលេងរបស់គាត់ ហើយពិសេសទៀតនោះ គាត់មានសមត្ថភាពលេងវាយបកបានលឿនតាមទម្រង់ដែលក្លឹប Real Madrid ត្រូវការផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់