បាល់ទាត់អន្តរជាតិ
Carlo Ancelotti ប្រាប់ថា គាត់ក៏សប្បាយចិត្តដែរ ប្រសិនបើ Messi ត្រឡប់មក Barcelona វិញ
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានសារភាពថា គាត់នឹងសប្បាយចិត្ត ប្រសិនបើអាចឃើញ Lionel Messi ត្រឡប់មក Barcelona ដែលជាអតីតក្លឹបចាស់របស់ខ្លួនវិញនៅរដូវក្តៅខាងមុខ បើទោះបីជាខ្សែប្រយុទ្ធឆ្នើមរូបនេះ ចូលរួមជាមួយក្លឹបដែលជាគូប្រជែងធំរបស់ខ្លួនក៏ដោយ។
យ៉ាងណាមិញ Lionel Messi កំពុងជិតផុតកុងត្រាជាមួយ Paris Saint-Germain ហើយកីឡាករវ័យ 35 ឆ្នាំរូបនេះត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីទឹកដីបារាំង។ របាយការណ៍ជាច្រើនបានអះអាងថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនឹងត្រឡប់មក Camp Nou ដែលជាអតីតក្លឹបចាស់របស់ខ្លួនវិញ នៅមុនរដូវកាលថ្មីចាប់ផ្ដើម។
Lionel Messi បានពិភាក្សាជាមួយ Barcelona តាមគម្រោងដែលបានគ្រោងទុក ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់ត្រូវបានគេប្រទះឃើញជិះកង់នៅទីក្រុង Barcelona និងទទួលទានអាហារពេលល្ងាចជាមួយអតីតមិត្តរួមក្រុម Sergio Busquets និង Jordi Alba ទៀតផង។
ពាក់ព័ន្ធនឹងរឿងនេះដែរ នៅពេលអ្នកយកព័ត៌មានបានសួរអំពីការវិលត្រឡប់របស់ Messi មកវិញ លោក Carlo Ancelotti បានឆ្លើយតបថា៖ “Messi អាចធ្វើអ្វីដែលគាត់ចង់ធ្វើ ហើយ Barcelona ក៏ដូចគ្នា។ វាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ។ ខ្ញុំចូលចិត្តគាត់ ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់។ សម្រាប់បាល់ទាត់របស់អេស្ប៉ាញ វាជារឿងល្អដែលមានគាត់។ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ Messi និង Barcelona”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha