បាល់ទាត់អន្តរជាតិ
Kevin De Bruyne អាចនឹងបំបែកកំណត់ត្រាដ៏អស្ចារ្យមួយរបស់ Thierry Henry
តារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Kevin De Bruyne កំពុងបោះជំហានសម្រាប់ការបំបែកកំណត់ត្រា Assists ច្រើនជាងគេបំផុតក្នុងមួយរដូវកាលនៅ Premier League ដែលកំណត់ត្រានោះកាន់កាប់ដោយ វីរបុរបាល់ទាត់ Thierry Henry ធ្លាប់បាន Assists 20 ដងក្នុងមួយរដូវកាលពេលលេងឲ្យ Arsenal។
យ៉ាងណាមិញ De Bruyne មាន 16 Assists នៅរដូវកាលនេះ ខណៈដែលការប្រកួតនៅ Premier League សល់ចំនួន 7 ប្រកួតទៀត មុននឹងបិទបញ្ចប់រដូវកាល។ ស្របតាមទម្រង់លេងដ៏ល្អរបស់ក្លឹប និងភាពប៉ិនប្រសប់របស់ខ្សែបម្រើរូបនេះ ត្រូវបានគេមើលឃើញថា គាត់នឹងមានឱកាសអាចបំបែកកំណត់ត្រាជាកីឡាករដែលអាច Assists បានលើពី 20 ដង នៅរដូវកាលនេះ។
ខ្សែប្រយុទ្ធ Thierry Henry បានបង្ហាញខ្លួនជាកីឡាកររបស់ Arsenal ក្នុងរដូវកាលឆ្នាំ 2002-2003 ដោយស៊ុតបាន 24 គ្រាប់ និង Assists បាន 20 ដង។ ដោយឡែក De Bruyne ធ្លាប់បានបង្កើតកំណត់ត្រា Assists ដល់ 20 ដងនោះដូចគ្នា កាលពីឆ្នាំ 2019-2020។ មានតែ Thierry Henry និង Kevin De Bruyne ប៉ុណ្ណោះ ដែលមានកំណត់ត្រា Assists 20 ដង ក្នុងមួយរដូវកាលនៅ Premier League។ ដូច្នេះប្រសិនបើរដូវកាលនេះ គាត់អាចបង្កើនចំនួន Assists ច្រើនជាង 20 ដង នោះគាត់នឹងបំបែកកំណត់ត្រារបស់វីរបុរសសញ្ជាតិបារាំង Thierry Henry។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់