Connect with us

បាល់ទាត់អន្តរជាតិ

De Bruyne នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ នៅ​ចុង​ខែ​នេះ​ទេ

Published

on

ខ្សែបម្រើ​ឆ្នើម Kevin De Bruyne របស់​ក្លឹប​មេឃខៀវ Manchester City នឹង​មិន​មាន​វត្តមាន​សម្រាប់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​របស់​គាត់ ក្នុង​ការ​ប្រកួត​នា​ចុង​ខែ​មីនា​នេះ​ទេ (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​ដោយ​កាសែត Sky Sports)។

កីឡាករ​សញ្ជាតិ​​បែលហ្ស៊ិក​រូប​នេះ មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ប៉ះ​ជាមួយ ​អង់គ្លេស (ថ្ងៃ​ទី 27) និង​អៀរឡង់ (ថ្ងៃ​ទី 24) ក្នុង​ខែ​នេះ​នោះ​ឡើយ។ គេ​បាន​ដឹង​ថា នោះ​គឺ​ដោយ​សារ​តែ​របួស​ក្រលៀន​តិចតួច​​របស់​គាត់។

គួរ​​រំលឹក​ផង​ដែរ​ថា De Bruyne បាន​អវត្តមាន​ជា​ច្រើន​ប្រកួត​ផង​ដែរ សម្រាប់​ក្លឹប Man City នៅ​រដូវ​កាល​នេះ ដោយ​សារ​​តែ​របួស​ជង្គង់។ បច្ចុប្បន្ន​ខ្សែ​បម្រើ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 13 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 14 ​ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២