Connect with us

បាល់ទាត់អន្តរជាតិ

De Bruyne ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​បំផុត​ទី 3 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Man City

Published

on

ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​របស់​ក្លឹប​យក្ស​អង់គ្លេស Manchester City គឺ​កីឡាករ Kevin De Bruyne បាន​ឡើង​មក​ឈរ​នៅ​លេខរៀង​ទី 3 ក្នុង​បញ្ជី​កីឡាករ​ដែល​ស៊ុតបញ្ចូលទី​ច្រើន​ជាង​គេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ខ្លួន។

យ៉ាង​ណា​មិញ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី 32 នៃ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស (EPL) ទល់​នឹង​ក្លឹប Crystal Palace កាល​ពី​ម្សិលមិញ​នេះ Man City បាន​យក​ឈ្នះ 4-2 ហើយ​ខ្សែ​បម្រើ De Bruyne ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ម្ដង។ គ្រាប់​បាល់​ 2 គ្រាប់​នេះ​ដែរ ជា​គ្រាប់​ទី 99 និង​ទី 100 របស់​គាត់​សម្រាប់ Manchester City។

បន្ថែម​លើស​ពី​នេះ​ដែរ គាត់​ក៏​បាន​ឡើង​មក​ឈរ​ក្នុង​​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​បញ្ជី​កីឡាករ​ដែល​​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​របស់​ក្លឹប ដែល​គាត់​បាន​វ៉ាដាច់​ចំនួន​គ្រាប់​បាល់​របស់​អតីត​វីរបុស Shaun Goater (ស៊ុត​បាន 99 គ្រាប់)។ បច្ចុប្បន្ន​កំណត់ត្រា​នៃ​ការ​ស៊ុតបញ្ចូល​ទី​ច្រើន​ជាង​គេ​សម្រាប់ Man City គឺ​លេខ 1 ជា Sergio Aguero ដែល​មាន 260 គ្រាប់ និង Rahim Sterling កាន់​កាប់​​ចំណាត់ថ្នាក់​​លេខ 2 មាន 131 គ្រាប់​។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២