បាល់ទាត់អន្តរជាតិ
ហង្សក្រហម Liverpool កំពុងចរចានាំយក Mac Allister ពី Brighton នៅចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេដឹងថា បានកំណត់គោលដៅលើកីឡាករដែលពួកគេនឹងចុះហត្ថលេខាដំបូងគេ នៅរដូវក្ដៅនេះគឺខ្សែបម្រើប្រយុទ្ធ Alexis Mac Allister។ ពួកគេកំពុងពិភាក្សាជាមួយកីឡាកររបស់ក្លឹប Brighton រូបនេះ ជុំវិញការផ្ទេរដ៏អស្ចារ្យមួយនាចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ដំបូងឡើយក្រុមរបស់លោក Jurgen Klopp បានកំណត់គោលដៅលើខ្សែបម្រើ Jude Bellingham ប៉ុន្តែកីឡាកររូបនេះប្រហែលជានឹងសម្រេចចិត្តចូលរួមជាមួយ Real Madrid ហើយបដិសេធការផ្ទេរមក Anfield។ តាមស្ថានភាពបច្ចុប្បន្ន Liverpool ពិតជាត្រូវការរុះរើក្រុមសារជាថ្មី ជាពិសេសនៅតំបន់បម្រើ ដើម្បីអាចប្រកួតប្រជែងជាមួយ Man City នៅរដូវកាលក្រោយបាន។
ជាលទ្ធផល Alexis Mac Allister ជាបេក្ខភាពដែលពួកគេពេញចិត្តបំផុត ហើយបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបហង្សក្រហមបាននិយាយជាមួយ Mac Allister រួចហើយ។ ពួកគេកំពុងនិយាយពីគម្រោងរបស់ក្លឹប និងប្រាក់ពលកម្មដែលអាចផ្ដល់ឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ដើម្បីជម្រុញឲ្យគាត់ចាកចេញពី Brighton នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាពេលប៉ុន្មានខែខាងមុខ។
ប្រភព: Sportbible
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់