បាល់ទាត់អន្តរជាតិ
Napoli អបអរការឈ្នះពាន Serie A មុនបិទរដូវកាល ផ្អើលទីក្រុង Naples
បន្ទាប់ពីខកខានក្នុងការឈ្នះពានលីគកំពូលរបស់អ៊ីតាលី Serie A អស់រយៈពេល 33 ឆ្នាំ ពេលនេះ Napoli បានក្លាយជាជើងឯកនៅរដូវកាលនេះ បន្ទាប់ពីការប្រកួត 1 ស្មើជាមួយ Udinese កាលពីរំលងអាធ្រាតយប់មិញនេះ។ ថ្វីត្បិតតែនៅសល់ប្រកួតចំនួន 5 ទៀតក៏ដោយ Napoli បានឈ្នះដាច់ពិន្ទុពីក្រុមលេខ 2 Lazio រហូតដល់ 16 ពិន្ទុឯណោះ ដែលមានន័យថា ទោះបីប្រកួតទាំងអស់ដែលនៅសល់ ពួកគេចាញ់ទាំងអស់ក៏នៅតែជាម្ចាស់ពាននេះដែរ។
ដោយឡែក ទាំងកីឡាករ និងអ្នកគាំទ្របានធ្វើការអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងនេះ នៅកីឡដ្ឋាន Diego Maradona ដែលនេះគឺជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ 1990 មក។ លោក Luciano Spalletti ដែលជាគ្រូបង្វឹករបស់ក្លឹប ត្រូវបានគេកោតស្ញប់ស្ញែងជាខ្លាំង ជាមួយនឹងការដឹកនាំក្រុមដ៏ល្អ ដោយជាពិសេសគាត់បានឲ្យក្លឹបចំណាយថវិកាក្នុងការទិញកីឡាករចូលតិចតួចបំផុត។
គ្រូបង្វឹកវ័យ 64 ឆ្នាំរូបនេះបានឈ្នះពាន Serie A ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ហើយគាត់ក៏ធ្លាប់បានដឹកនាំ Roma ឲ្យឈ្នះពាន Coppa Italia ផងដែរកាលពីជំនាន់ឆ្នាំ 2005–2009។ បុរសឆ្នើមសញ្ជាតិអ៊ីតាលីរូបនេះបានក្លាយជាគ្រូបង្វឹកដែលចាស់ជាងគេបំផុត ក្នុងការលើកពាន Serie A នេះ។
ប្រភព: BBC
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!