បាល់ទាត់អន្តរជាតិ
ប្រធាន La Liga ប្រាប់លក្ខខណ្ឌចំនួន 2 ដែល Barcelona អាចចុះហត្ថលេខានាំយក Messi ត្រឡប់មកវិញបាន
ស្របពេលដែល Lionel Messi កំពុងមានរឿងរកាំរកូសជាមួយក្លឹបបច្ចុប្បន្ន PSG មានពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា គាត់នឹងចាកចេញពីទឹកដីបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីវិលត្រឡប់មកក្លឹបចាស់ Barcelona វិញ។ កាលពីប៉ុន្មានថ្ងៃមុន PSG បានធ្វើការដាក់ពិន័យព្យួរប្រកួតរបស់ Messi រយៈពេល 2 សប្ដាហ៍ ដោយសារគាត់បានធ្វើដំណើរទៅប្រទេសអារ៉ាប់ដោយមិនមានការអនុញ្ញាតត្រឹមត្រូវពីក្លឹប។
យ៉ាងណាមិញ បន្ទាប់ពីចាកចេញពី Barcelona ក្នុងឆ្នាំ 2021 ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប Messi បានចុះកុងត្រារយៈពេល 2 ឆ្នាំជាមួយ PSG ហើយកុងត្រានោះនឹងផុតកំណត់នៅរដូវក្ដៅនេះហើយ។ ស្ទើរតែ 99.9 ភាគរយទៅហើយ ដែល Lionel Messi ប្រាកដជានឹងចាកចេញដោយគ្មានតម្លៃខ្លួនពី PSG នៅរយៈពេលប៉ុន្មានខែខាងមុខ។
ពិតប្រាកដណាស់ថា Barcelona ចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះត្រឡប់ទៅវិញ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបនៅតែត្រូវកែសម្រួល ដើម្បីកុំឲ្យខុសលក្ខខណ្ឌរបស់ FFP លើចំណូលចំណាយរបស់ក្លឹបចំពោះកីឡាករ។ ដូចគ្នានេះដែរ របាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ប្រធាន La Liga លោក Javier Tebas បាននិយាយថា៖ “ប្រសិនបើ Barcelona ចុះហត្ថលេខាលើ Messi នោះប្រាក់ខែរបស់គាត់នឹងត្រូវតិចជាងនៅ Paris Saint-Germain។ ការត្រឡប់មកវិញរបស់គាត់ពេលនេះ មានលក្ខខណ្ឌដែលត្រូវការលក់កីឡាករចេញផងដែរ។ ខ្ញុំគិតថា Barcelona នឹងសម្រួលស្ថានភាពពីការលក់កីឡាករនៅរដូវក្តៅនេះ”។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!