បាល់ទាត់អន្តរជាតិ
PSG និងក្លឹបធំៗពីរផ្សេងទៀត ត្រៀមចុះហត្ថលេខាលើ Lee Kang-in
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Lee Hang-in របស់ក្លឹប Mallorca ហើយ ខណៈដែលមានក្លឹបធំៗចំនួនពីរផ្សេងទៀតគឺ Tottenham Hotspur និងក្លឹប Aston Villa ក៏បានចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធរូបនេះដែរ។
អតីតតារាឆ្នើមរបស់ក្លឹប Valencia រូបនេះ បានបង្ហាញនូវទម្រង់លេងដ៏ល្អ និងលេចធ្លោរសម្រាប់ក្លឹប Mallorca របស់គាត់ ក្នុងអំឡុងយុទ្ធនាការឆ្នាំ 2022-2023 នេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង ពីការប្រកួតចំនួន 36 ប្រកួតនៅ La Liga។
កីឡាករវ័យ 22 ឆ្នាំដែលត្រូវបានចាត់ទុកថា ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យលេចធ្លោជាងគេរបស់កូរ៉េខាងត្បូងរូបនេះ នៅតែស្ថិតក្រោមកុងត្រាជាមួយ Mallorca រហូតដល់ឆ្នាំ 2025 ប៉ុន្តែការបង្ហាញសមត្ថភាពលេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗជាច្រើនរបស់អឺរ៉ុប។
ក្លឹបនៅអង់គ្លេស Aston Villa និង Tottenham Hotspur សុទ្ធតែមានគម្រោងចុះហត្ថលេខាលើ Lee Hang-in ប៉ុន្តែយោងតាមរបាយការណ៍ពី Foot Mercato បានអះអាងថា ក្លឹបយក្សបារាំង PSG នឹងមានភាគរយខ្ពស់បំផុតលើការផ្ទេរកីឡាកររូបនេះ ដោយកិច្ចព្រមព្រៀងផ្ទេរត្រៀមនឹងឈានដល់ចំណុចសម្រេចចុងក្រោយទៅហើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!