បាល់ទាត់អន្តរជាតិ
Man City ប្រាប់មូលហេតុនៅពីក្រោយការចុះហត្ថលេខាលើ Kovacic
នាយកគ្រប់គ្រងផ្នែកកីឡាបាល់ទាត់របស់ក្លឹបមេឃខៀវ Manchester City លោក Txiki Begiristain បានប្រាប់ហេតុផលទាក់ទងនឹងការសម្រេចចិត្តរបស់ពួកគេ ក្នុងការចុះហត្ថលេខាលើ Mateo Kovacic ពីតោខៀវ Chelsea។ យ៉ាងណា Kovacic ត្រូវបានក្លឹបម្ចាស់ជើងឯកនៅ Premier League ប្រកាសពីការផ្ទេរជាផ្លូវការណ៍កាលពីម្សិលមិញនេះ។
គ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola ត្រូវបានគេមើលឃើញថា មានបំណងចង់ពង្រឹងតំបន់ខ្សែបម្រើរបស់គាត់ បន្ទាប់ពីពួកគេបានខកខានមិនអាចចុះហត្ថលេខាលើ Jude Bellingham។ លើសពីនេះទៅទៀតកាពីតែន Ilkay Gundogan ក៏បានបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនទៅ Barcelona ផងដែរ។
ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិក្រូអាតនេះដែរ Txiki Begiristain បាននិយាយដោយលាតត្រដាងការពិតថា៖ “Kovacic មានបទពិសោធន៍ច្រើននៅក្លឹបកម្រិតកំពូល ហើយគាត់យល់ពីបាល់ទាត់នៅ Premier League។ វាគឺជាការសម្រេចចិត្តដ៏សាមញ្ញមួយក្នុងការផ្ទេរគាត់មក Man City ពីព្រោះគាត់ជាខ្សែបម្រើដែលមានបច្ចេកទេស និងជំនាញដែលយើងកំពុងស្វែងរក”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or