Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr ត្រៀម​បន្ត​កុងត្រា​ថ្មី ដែល​មាន​លក្ខខណ្ឌ​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​នៅ Real Madrid

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Real Madrid គឺ​កីឡាករ Vinicius Junior បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​រយៈពេល 5 ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ ក្លឹប​អធិរាជស Real Madrid មាន​បំណង​ចង់​ចង​ជើង Vinicius Jr ទៅ​នឹង​កុងត្រា​​ថ្មី ដែល​មាន​លក្ខខណ្ឌ​ល្អ​ជាង​មុន។

យោងតាម​សារព័ត៌​មាន​អេស្ប៉ាញ Cadena ESR បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​នៅ Santiago Bernabeu រហូត​ដល់​ឆ្នាំ 2028 ហើយ។ របាយការណ៍​ដដែល​នេះ​ដែរ បាន​បន្ថែម​ថា កុងត្រា​ថ្មី​ដែល Real Madrid ផ្ដល់​ឲ្យ Vinicius នោះ គឺ​មាន​ជា​ការ​តម្លើង​ប្រាក់​ខែ ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​​ច្រើន​បំផុត​របស់​ក្លឹប។

ដូចគ្នា​នេះ​ដែរ កុងត្រា​ថ្មី​របស់ Vinicius Jr គឺ​មាន​លក្ខខណ្ឌ​​ទិញ​ផ្តាច់​រហូត​ដល់ 1 ពាន់​លានអឺរ៉ូ​ឯណោះ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ Real Madrid និង​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​និយាយ​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ចរចា​រវាង​ភាគី​ក្លឹប និង​កីឡាករ ហើយ​អ្វីៗ​នឹង​សម្រេច​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២