Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Man City ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Mateo Kovacic

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្លឹប​មេឃខៀវ Manchester City បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​លើ​ខ្សែបម្រើ Mateo Kovacic ដោយ​ផ្ទេរ​ពី​តោខៀវ Chelsea។ កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 4 ឆ្នាំ នៅ​កីឡដ្ឋាន Etihad ពោល​គឺ​កុងត្រា​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2027។

យ៉ាង​ណា​មិញ គេ​ជឿ​ថា Mateo Kovacic បាន​ចូលរួម​ជាមួយ Man City ក្នុង​តម្លៃ​ផ្ទេរ 25 លានផោន បូក​នឹង 5 លានផោន​លើ​ការ​បន្ថែម​ផ្សេងៗ​ទៀត​នា​ពេល​ក្រោយ។ ទន្ទឹម​នឹង​នេះ​ដែរ Kovacic បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក Pep Guardiola នា​រដូវ​ក្តៅ​នេះ។

Kovacic បាន​ចាកចេញ​ពី Chelsea បន្ទាប់​ពី​ចំណាយ​រយៈពេល 5 ឆ្នាំ​នៅ Stamford Bridge ជា​កន្លែង​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 221 ប្រកួត ដោយ​ស៊ុតបញ្ចូលទី​បាន 6 គ្រាប់ និង Assist 15 ដង។ នៅ​ក្លឹប​ថ្មី Manchester City ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​រូប​នេះ​នឹង​ប្រើប្រាស់​អាវ​​លេខ 8 ជា​លេខ​អាវ​របស់​វីរបុរស​ក្លឹប Ilkay Gundogan ដែល​បាន​ចាកចេញ​ទៅ Barcelona កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២