បាល់ទាត់អន្តរជាតិ
Barcelona ទទួលបានសំណើរ 20 លានអឺរ៉ូ លើខ្សែបម្រើកណ្តាល Franck Kessie
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានទទួលសំណើរជាទឹកប្រាក់ចំនួន 20 លានអឺរ៉ូ ពីក្លឹប Al Ahli សម្រាប់ការផ្ទេរខ្សែបម្រើកណ្តាល Franck Kessie។ របាយការណ៍ពីលោក Gerard Romero បានអាប់ដេតចុងក្រោយពីរឿង Kessie និងបាននិយាយថា Barcelona ឥឡូវនេះបានទទួលសំណើរជាផ្លូវការ សម្រាប់កីឡាករសញ្ជាតិកូតឌីវ័ររូបនេះហើយ។
ការដេញថ្លៃកំពុងត្រូវបានបន្ត ជាមួយនឹងការរំពឹងទុកដូចមុន ដែលអះអាងថា Barcelona ចង់បានយ៉ាងហោចណាស់ 30 លានអឺរ៉ូប ខណៈដែលកុងត្រារបស់ Franck Kessie នឹងផុតកំណត់រហូតដល់ឆ្នាំ 2026។ យ៉ាងណាមិញ កីឡាករវ័យ 26 ឆ្នាំរូបនេះ Barcelona បានមកដោយមិនចំណាយប្រាក់ផ្ទេរឡើយ ព្រោះគាត់បានចាកចេញនៅពេលផុតកុងត្រានៅ AC Milan។
ទន្ទឹមនឹងនេះដែរក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Ahli អាចប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាលើ Franck Kessie ពីតោខៀវ Chelsea ផងដែរ។ របាយការណ៍ពី Relevo បានអះអាងថា ក្លឹបតោខៀវក៏ចាប់អារម្មណ៍លើអតីតកីឡាកររបស់ AC Milan រូបនេះដូចគ្នា ហើយគាត់ស្ថិតនៅក្នុងបញ្ជីនៃការចង់បានរបស់ Chelsea។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!