បាល់ទាត់អន្តរជាតិ
ក្ដៅៗ! PSG ប្រកាសបេក្ខភាពកីឡាករចំណូលថ្មីពីររូប ក្នុងថ្ងៃតែមួយ
នៅទីបំផុតពាក្យចចាមអារ៉ាមត្រូវបានបញ្ចប់បន្ទាប់ពី Milan Skriniar និង Marco Asensio ត្រូវបានក្លឹបយក្សបារាំង PSG ប្រកាសជាផ្លូវការណ៍ ពីការចុះហត្ថលេខាលើពួកគេកាលពីប៉ុន្មានម៉ោងមុននេះ។ Milan Skriniar បានចាកចេញពី Inter Milan ដោយគ្មានតម្លៃខ្លួន ហើយ Marco Asensio ក៏ជាកីឡាករដែលគ្មានតម្លៃខ្លួនដូចគ្នា ព្រោះបានផុតកុងត្រាជាមួយ Real Madrid។
យ៉ាងណាមិញ ខ្សែការពារកណ្ដាល Milan Skriniar បានចុះកុងត្រាជាមួយក្លឹបយក្សបារាំងដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028 និង Marco Asensio មានកុងត្រាដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ កីឡាករទាំងពីររូបនេះត្រូវបាន PSG ប្រកាសជាផ្លូវការណ៍ក្នុងថ្ងៃតែមួយ ខណៈដែលកាលពីម្សិលមិញនេះពួកគេទើបនឹងបានចុះហត្ថលេខាលើគ្រូបង្វឹកថ្មីសញ្ជាតិអេស្ប៉ាញលោក Luis Enrique ផងដែរ។
ប្រភព: PSG – Paris Saint-Germain
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!